ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បញ្ជាការ​​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​​​បញ្ជាឱ្យ​​មន្ត្រី​​ដែល​ស៊ីដាច់​​ទូរស័ព្ទ ​​Iphone6 ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​​វិញ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​០៤ និង​១២​នាទី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ នេះ​ថា ក្រោយ​ពី​ទទួល​បាន​តាម​រយៈ​កោះសន្តិភាព ជុំវិញ​ករណី​មន្ត្រី​អាវុធហត្ថ​ស្រុក​កំពង់ត្រឡាច​បាន​យក​ទូរស័ព្ទ​ស៊េរី​ទំនើប ម៉ាក​អា​ហ្វូ​ន​6​មួយ​គ្រឿង ជា​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឈើ​ក្តារងឿ​២​សន្លឹក

ខេត្តកំពង់ឆ្នាំង ៖ លោក​មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​០៤ និង​១២​នាទី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០១៥ នេះ​ថា ក្រោយ​ពី​ទទួល​បាន​តាម​រយៈ​កោះសន្តិភាព ជុំវិញ​ករណី​មន្ត្រី​អាវុធហត្ថ​ស្រុក​កំពង់ត្រឡាច​បាន​យក​ទូរស័ព្ទ​ស៊េរី​ទំនើប ម៉ាក​អា​ហ្វូ​ន​6​មួយ​គ្រឿង ជា​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឈើ​ក្តារងឿ​២​សន្លឹក ដែល​ចាប់​កាលពី​ថ្ងៃ​ទី​២៥ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ។

លោក​បាន​បញ្ជាក់​ថា លោក​នឹង​ដាក់​ពិន័យ​ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ ដែល​បាន​ប្រព្រឹត្ត​យក​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ ព្រោះតែ​ធ្វើ​ការងារ​ខុស​នឹង​នីតិវិធី​ច្បាប់ និង​មិន​រាយការណ៍​មក​ជូន​ថ្នាក់លើ ។ ជាមួយ​គ្នា​នោះ លោក​ក៏​សុំ​ឱ្យ​ម្ចាស់​ទូរស័ព្ទ​ទៅ​យក​ទូរស័ព្ទ​វិញ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច ដោយ​មិនបាច់​ឱ្យ​បង់លុយ​ជា​ដាច់ខាត ។

គួររំលឹកថា មេ​ប៉េ​អឹ​ម​ស្រុក​កំពង់ត្រឡាច​ម្នាក់​រង​ការ​ចោទ​ថា ចាប់​ឈើ​ហើយ​ដោះ​លែង​វិញ តែ​ស៊ីដាច់​ទូរស័ព្ទ Iphone6 មួយ​គ្រឿង

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព