ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ឧទ្ធរណ៍​​តម្កល់​សាល​ក្រម​ផ្តន្ទា​ទោស​សកម្ម​ជន​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ​៧នាក់​​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បើកសវនាការ​អស់រយៈពេល​១ម៉ោង​រួច​មក សាលា​ឧទ្ធរណ៍​បាន​ប្រកាស​​តម្កល់​សាល​ក្រម​សាលា​ដំបូង​ដែល​ផ្តន្ទា​ទោស​ជន​ជាប់​ចោទទាំង៧នាក់​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បើកសវនាការ​អស់រយៈពេល​១ម៉ោង​រួច​មក សាលា​ឧទ្ធរណ៍​បាន​ប្រកាស​​តម្កល់​សាល​ក្រម​សាលា​ដំបូង​ដែល​ផ្តន្ទា​ទោស​ជន​ជាប់​ចោទទាំង៧នាក់​ ក្នុង​នោះ​ម្នាក់​ជាប់​ពន្ធ​នាគារ​៥ឆ្នាំ និង​៦នាក់​ទៀត​ជាប់​ពន្ធ​នាគារ​ម្នាក់ៗ៨​ឆ្នាំ​ ពី​បទរួម​គំនិត​ក្បត់​ពាក់​ព័ន្ធ​ការ​​រៀប​ចំ​គម្រោង​ផ្តួល​រំលំរដ្ឋា​ភិ​បាល​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​កំបាំង​មុខជន​ជាប់ចោទ​។

គួរ​បញ្ជាក់​ថា តុលាការ​បាន​បើក​សវនាការ​សំណុំ​រឿង​​រៀប​ចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ដោយ​មាន​ជន​ជាប់​ចោទ​ទាំង​៧​នាក់​ចូល​រួម​។