ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​១៩១​កំពុង​ដាក់​ទុន​វិនិយោគ​​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ តំណាង​ពិសេស​របស់​រដ្ឋាភិបាល​ជប៉ុន​លោក Masaharu Kohno បាន​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ឲ្យ​វិនិយោគិន​ជប៉ុន​មក​បោះទុន​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ​។

រាជធានី​ភ្នំពេញ​ ៖ តំណាង​ពិសេស​របស់​រដ្ឋាភិបាល​ជប៉ុន​លោក Masaharu Kohno បាន​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ឲ្យ​វិនិយោគិន​ជប៉ុន​មក​បោះទុន​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ​។

លោក​បញ្ជាក់ថា​ មក​ដល់​ពេល​នេះ ​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​១៩១​ហើយ ​កំពុង​បណ្តាក់​ទុន​វិនិ​យោគ​នៅ​កម្ពុជា​ បើ​ទោះបី​ពួក​គេ​មាន​បញ្ហា​ប្រឈម​ខ្លះ​ៗ​ក៏​ដោយ​ ។ ការ​អះអាង​របស់​លោក Masaharu Kohno​បែប​នោះ​ ធ្វើ​ឡើង​ក្នុងឱ​កាស​ជំនួប​​ស​ម្តែ​ង​ការ​គួរ​សម​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​​រសៀល​ថ្ងៃ​ទី​៣០ កក្កដា នៅ​វិមាន​​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។

លោក Masaharu Kohno បាន​បញ្ជាក់ថា​ រដ្ឋាភិបាល​ជប៉ុន​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ជំរុញ​ឱ្យ​មាន​វិនិយោគិន​ជប៉ុន មក​វិ​ន​យោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ច​​កម្ពុជា ​។ លោក​បាន​មាន​ប្រសាសន៍​ឱ្យដឹង​ថា តាម​​របាយការណ៍​របស់​សភាពាណិជ្ជកម្ម​ជប៉ុន មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​១៩១ បាន​មក​បោះទុន​​វិនិយោគ​នៅ​កម្ពុជា ​។ លោក​បន្ថែម​​ថា វត្តមាន​របស់​លោក​មក​កាន់​កម្ពុ​ជា​នា​ពេល​នេះ គឺ​ដើម្បី​ចូលរួម​សម្ពោធ​​សណ្ឋាគារ TOKOYO INN នៅ​រាជធានី​ភ្នំពេញ ដែល​​ជា​ការ​វិនិយោគ​របស់​វិនិយោគិន​ជប៉ុន​។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែល​បាន​ខិតខំ​ជួយ​ប្រទេស​កម្ពុជា ក្នុង​ការ​ស្វែងរក​សន្តិភាព និង​បាន​បញ្ជូន​កង​​រក្សា​សន្តិភាព​មក​ជួយ​កម្ពុជា ​ព្រមទាំង​បាន​ផ្តល់​នូវ​​ជំនួយ​ឥត​សំណង​យ៉ាងច្រើន​ក្នុង​ការ​ជួយ​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ និង​ចុង​ក្រោយ​គឺ​ការ​ជំរុញ​វិនិយោគិន​ជប៉ុន​ឱ្យ​មក​វិនិយោគ​នូវ​កម្ពុជា​ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា សម្រាប់​ការ​វិនិយោគ​ជប៉ុន​​នៅ​កម្ពុជា រូប​លោក​​ក៏​បាន​ជួយ​ដល់​ក្រុមហ៊ុន​ជប៉ុន​មួយ​ ក្នុង​ការ​វិនិយោគ​ដ៏​ធំ​នៅ​​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​៕