ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី ម៉ែ​ន សំ​អន សាទរ​ប្រព័ន្ធ​ OTT ជា​ទូរទស្សន៍​អុិនធើរណេត ប្រើ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​មាតិកា​ចម្រុះ

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ OTT (Over The Top Platform) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ​២០១៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ

​រាជ​ធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ OTT (Over The Top Platform) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ​២០១៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក​​ស្រី​​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ បាន​​​សាទរ​ចំពោះ​ប្រព័ន្ធ OTT ដែល​ជា​ទូរទស្សន៍​អុិនធើរណេត ដែល​ប្រើ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​មាតិកា​ចម្រុះ​គ្នា ប្រៀប​បីដូច​ជា​អាហារ​បូ​ហ្វេ ​ដែល​អាច​ឲ្យ​អ្នក​ទស្សនា​មាន​ជម្រើស​សម្បូរ​បែប​ក្នុង​ការ​ទស្សនា​កម្មវិធី​ប្លែក លឿន ពេល​ណា ទីណា ក៏​បាន​ឲ្យ​តែ​ភ្ជាប់​ជាមួយ​​អុិនធើរណេត ។

លោក​​ស្រី ​ម៉ែ​ន សំ​អន បាន​បញ្ជាក់ថា សម្រាប់​កម្មវិធី​ទូរទស្សន៍​អាច​មើល​ថយក្រោយ​បាន​រហូត​ដល់​៧​ថ្ងៃ ឬ​យូរ​ជាង​នេះ​ទៅ​ទៀត អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​អាជ្ញាធរ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ ហើយ​ឆ្លង​តាម​ការ​ប្រើប្រាស់​សាកល្បង​នេះ ក្រុមហ៊ុន​ក៏​កាន់តែ​មាន​ប្រជាប្រិយភាព​ទាក់ទាញ​បណ្តើរ​ៗ​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ទៀត ដូច​ជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុនជាមួយ​​ក្រសួង​ធម្មការ និង​សាសនា រួម​គ្នា​បង្កើត​ប៉ុស្តិ៍​សាសនា ក្នុង​គោលបំណង​លើកកម្ពស់​ការ​ប្រតិបត្តិ​សាសនាព្រះពុទ្ធ​ សហការ​គ្នា​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាម​បណ្ដាញ​​​អុិនធើរណេត ក្នុង​គោលបំណង​ពង្រីក​ការ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​​​អុិនធើរណេត ឲ្យ​សម​ស្រប​តាម​ស្ថានភាព​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​បាន​បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មានការ​រៀបចំ​សិក្ខាសាលា​ស្ដី​ពី OTT នេះ​ឡើង ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់​ទង​​ពី​សារៈ​ប្រយោជន៍​នៃ​ប្រព័ន្ធ​នេះ​ផង និង​ចង់បាន​មតិយោបល់​ខ្លះ ដែល​អាច​កើត​មាន​ជាយថាហេតុ ឬ​អាច​ត្រួត​គ្នា​អំពី​សមត្ថកិច្ច​ដឹកនាំ​របស់​ក្រសួង ស្ថាប័ន​មួយ​ចំនួន​ ។​ការ​លេច​ចេញ​ជា​រូបរាង​របស់​សមិទ្ធផល​ថ្មី​មួយ​នេះ គឺជា​វិនិយោគ​ជា​ទឹកប្រាក់​ដ៏​ធំ​របស់​ក្រុមហ៊ុន Super Net ដែល​ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​ផ្ដល់​សេវាកម្ម​​អុិនធើរណេត មាន​បណ្ដាញ​ខ្សែ​កា​បអុ​ប​ទិ​ក​ក្រោម​ដី​៩៥​ភាគរយ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ អាជ្ញាប័ណ្ណ​ទូរទស្សន៍​ឌី​ជី​ថ​លឥត​ខ្សែ​តាម​រលក​សញ្ញា និង​ទូរទស្សន៍​​​អុិនធើរណេតពី​ក្រសួង​ព័ត៌មាន​ ៕