ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​ព​ន្លឿ​ន​ការ​សាងសង់​ផ្សារ​អូរ​ស្ងួត​ថ្មី

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរ​ស្ងួត​ចាស់​បាន​ទទូច និង​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ផ្សា​រអូរ​ស្ងួត​ថ្មី​ឱ្យ​ព​ន្លឿ​ន​ការ​សាងសង់​ឱ្យ​បាន​ឆាប់​ ដើម្បី​បាន​ចូល​លក់​ដូរឆាប់​ ព្រោះ​ផ្សារ​ចាស់​ជាប់​ផ្លូវ​ប្រឈម​គ្រោះថ្នាក់ ហើយ​តូច​ចង្អៀត ព្រមទាំង​គ្មាន​ផាសុកភាព​ទៀត​ផង ។

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរ​ស្ងួត​ចាស់​បាន​ទទូច និង​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ផ្សា​រអូរ​ស្ងួត​ថ្មី​ឱ្យ​ព​ន្លឿ​ន​ការ​សាងសង់​ឱ្យ​បាន​ឆាប់​ ដើម្បី​បាន​ចូល​លក់​ដូរឆាប់​ ព្រោះ​ផ្សារ​ចាស់​ជាប់​ផ្លូវ​ប្រឈម​គ្រោះថ្នាក់ ហើយ​តូច​ចង្អៀត ព្រមទាំង​គ្មាន​ផាសុកភាព​ទៀត​ផង ។

អាជីវករ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ក្រុមហ៊ុន ជិន រ​ដ្ឋា ម៉ៅ​ការ​កសាង​ផ្សារ​អូរ​ស្ងួត​ថ្មី គឺ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​មាន​អារម្មណ៍​ថា នៅ​ជនបទ​នឹង​មាន​ផ្សារ​ដ៏​ទំនើប​មួយ​សម្រាប់​ការ​លក់ដូរ​ប្រកបដោយ​ផាសុកភាព​ត្រឹមត្រូវ​តាម​បទដ្ឋាន និង​បច្ចេកទេស ។

អាជីវករ​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន ជិន រ​ដ្ឋា ត្រូវ​ព​ន្លឿ​ន​ការ​សាងសង់​ផ្សារ​អូរ​ស្ងួត​ថ្មី​ឱ្យ​បាន​ឆាប់​ហើយ និង​មានគុណ​ភាព​តាម​ស្តង់ដារ​ផ្សារ​ខ្នាត​ធំ ដើម្បី​ឱ្យ​អាជីវករ​បាន​ចូល​លក់ដូរ​ឆាប់ ព្រោះ​ផ្សា​អូរ​ស្ងួត​ចាស់​តូច​ចង្អៀត និង​ជាប់​ផ្លូវ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​គ្មាន​ផាសុកភាព​ទៀត​ផង ។

លោក ជិន រ​ដ្ឋា ប្រធាន​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ផ្សារ​អូរ​ស្ងួត​ថ្មី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្សារ​អូរ​ស្ងួត​ថ្មី ដែល​ស្ថិត​ជាប់​ផ្លូវជាតិ​លេខ​៥​ផ្នែក​ខាងកើត​ស្ថិត​ក្នុងភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី មានច្បាប់​កសាង និង​កសាង​តាម​ស្តង់ដា​ផ្សារ​ពាក់កណ្តាល​ទំនើប លើ​ផ្ទៃដី​ចំនួន​២​ហិ​កតា ដែល​ចាប់ផ្តើម​កសាង​តាំងពី​ថ្ងៃ​ទី​១៥ ខែកុម្ភ ឆ្នាំ​២០១៥ ហើយ​គ្រោង​រួចរាល់​នៅ​ខែសីហា ឆ្នាំ​២០១៥​ខាង​មុខ​នេះ ។

លោក​បន្ត​ថា ផ្សា​អូរ​ស្ងួត​ថ្មី​កសាង​តាម​ស្តង់ដា ដែល​មានផ្ទះ​ល្វែង​ចំនួន​១៥០​ល្វែង តូប​លក់​បន្លែ ត្រី សាច់ ចំនួន​១៥០​តូប និង​តូប​លក់​ចម្រុះ​មាន​ចំនួន​១២៦​តូប ពេល​នេះ​ផ្សារ​អូរ​ស្ងួត​ថ្មី​បាន​សាងសង់​បាន​ប្រមាណ​៨០​ភាគរយ​ហើយ តែ​អាជីវករ​បាន​នាំ​គ្នា​ចូល​មក​លក់​ជា​បណ្តើរ​ៗ ដែល​ក្រុមហ៊ុន​បាន​រៀបចំ​កន្លែង​លក់ដូរ​បណ្តោះអាសន្ន​នៅ​បរិវេណ​ខាង​មុខ ដើម្បី​ឱ្យ​អាជីវករ​មាន​កន្លែង​លក់ដូរ​សម្រាប់​ទ្រទ្រង់​ជីវភាព ៕