ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​យ​ឡិន​ឌ័​រដឹក​គ្រញូង​ឆេះ​ រក​ម្ចាស់​ឃើញ​ហើយ​ ជា​របស់​ឈ្មួញ​ដ៏​ល្បី ឈ្មោះ​លាប

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿងផ្ទុក​ឈើ​គ្រញូង​ពេញ​នោះត្រូវ​បាន​សមត្ថកិច្ចទម្លាយ​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​នេះ ថា​ គឺជា​របស់​ឈ្មួញ​ល្បីឈ្មោះ​ម្នាក់​ឈ្មោះ​លាប រស់នៅ​ឃុំ​ដារ ស្រុក​មេមត់

ខេត្ត​ត្បូងឃ្មុំ ​៖ រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿងផ្ទុក​ឈើ​គ្រញូង​ពេញ​នោះត្រូវ​បាន​សមត្ថកិច្ចទម្លាយ​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​នេះ ថា​ គឺជា​របស់​ឈ្មួញ​ល្បីឈ្មោះ​ម្នាក់​ឈ្មោះ​លាប រស់នៅ​ឃុំ​ដារ ស្រុក​មេមត់  ។

ឈើប្រណីត​ទាំងនោះ​មិន​បាន​រង​ការ​ខូចខាត​ទេ គឺ​គ្រាន់តែ​ឆេះ​រថយន្ត​ខ្ទេច​ប៉ុណ្ណោះនា​ពេល​កន្លង​មក ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ក្បែរ​ស្ពាន​ស្អំ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២២ កក្កដា ២០១៥ ត្រង់​ភូមិ​៧​មក​រា ឃុំ​ដារ ស្រុក​មេមត់។

លោក​ជួន ខឿន មេបញ្ជាការ​វរ​១ដែល​ឈរជើង​នៅ​ក្បែរ​ស្ពា​នស្អំប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ខាងលើ​ថា ក្នុង​ពេល​ដែល​មាន​ហេតុ​ការ​ណ៍ឆេះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដឹក​ឈើ​នោះ រូប​លោក​មិន​បាននៅ​កន្លែង​នោះ​ទេ ដោយ​បាន​សុំ​ច្បាប់​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​បាត់ តែ​ដោយ​ឃើញ​មាន​ហេតុ​ការ​ណ៍​បែប​នេះ មន្ត្រី​ក្រោម​ឱ​វាទ​របស់​លោក​ជា​ច្រើន​នាក់បាន​សស្រាក់​ស​ស្រាំ​នាំ​គ្នាដងទឹក​ទៅ​ជះ​ពន្លត់ភ្លើង​ដែល​កំពុង​តែ​ឆេះ​​ ។

លោក​មេបញ្ជាការ​វរ​១ឈរជើង​ក្បែរ​ស្ពាន​ស្អំ​បន្ត​ថា រថយន្ត​នេះ​ពិត​​​​ជា​មាន​ដឹកឈើ​មែន​ តែ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​​ជញ្ជូន​ចេញពី​រថយន្ត​បណ្តោះ​ទៅ​កន្លែង​សុវត្ថិភាពទាន់​ពេលវេលា​ដោយ​មិនមានការ​ពាក់ព័ន្ធ​ទៅ​នឹង​អង្គភាព​របស់​លោក​នោះ​ទេ ហើយ​តាម​ការ​ដឹង​ម្ចាស់​ឈើ​ឈ្មោះ​លាប នៅ​ឃុំ​ដារ ស្រុក​មេមត់ ចំណែកថ្នាក់លើ​របស់​លោក​ក៏​មិន​ឲ្យ​មន្ត្រី​ណា​ម្នាក់ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ជំនួញឈើប្រណីត​​ដែរ ។

លោក​សាន សាត  នគរបាល​ចរាចរ​ស្រុក​មេមត់ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​នេះ​បានបើក​កាត់​តាម​ផ្លូវជាតិ​លេខ​៧ ពេល​ដែល​មក​ដល់​ត្រង់​ជី​ពាំងឃុំ​ក្រែក ស្រុក​ពញាក្រែក គេ​បានឃើញផ្សែងហុយ​តិច​ៗ លុះ​ពេល​ដែល​បន្តដំណើរ​មក​ដល់​ត្រង់​មុខ​បន្ទាយ​ទាហាន​ស្អំ ផុត​ពី​ស្ពានបេតុង​បានបន្តិច​ត្រូវ​បាន​គេ​ស្រែក​​ប្រាប់ ទើប​ឈប់​រថយន្ត​អែប​ខាង​មិន​បាន​ប៉ុន្មាន​នាទី​ផងភ្លើង​ក៏​បាន​ឆាបឆេះ បន្ទាប់មក​ផ្ទុះ​ធុង​ហ្គា​ស​ប្រហែល​២០​នាទី​ទើប​រលត់​ទៅ​វិញ ហើយ​​ពេល​ដែល​រូប​លោក​មក​ដល់​មិនឃើញ​មាន​ឈើប្រណិតនៅ​ក្នុង​រថយន្តនោះ​ឡើយ ។

ឈ្មួញ​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​​ទេ ព្រោះ​ទូរស័ព្ទ​ទាក់ទង​មិន​បាន៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព