ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខណ្ឌ​ចំការមន​ប្រជុំ​​បូក​សរុប​ចលនា​ប្រឡងប្រណាំង​វ័យ​ល្អ​របស់​​ក្រុមប្រឹក្សា​​កុមារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​អប់រំ​យុវជន និងកីឡា​ខណ្ឌចំការមន រួម​ជាមួយ​គណៈ​​គ្រប់គ្រង​សាលា​បឋម​សិក្សា​​ទូ​ទាំង​ខណ្ឌ កាល​​ពី​​វេលា​​ព្រឹក​ថ្ងៃ​ទី​៣១ ​កក្កដា ២០១៥ ​នេះ​ បាន​ប្រារព្ធ​ពិធី​ប្រជុំ​​បូក​សរុប​ចលនា​​ប្រឡង​ប្រណាំង​វ័យ​ល្អ​​របស់​ក្រុមប្រឹក្សា​​កុមារ ដែល​ប្រព្រឹត្តិ​​ទៅ​​នៅ​ក្នុង​បរិវេណ​​សាលា​បឋម​​សិក្សា​ជ័យ​ជំនះ ក្រោម​អធិបតីភាព​​លោកស្រី​ឯម ហ៊ា អនុប្រធាន​​មន្ទីរ​អប់រំ​​យុវជន និង

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​អប់រំ​យុវជន និងកីឡា​ខណ្ឌចំការមន រួម​ជាមួយ​គណៈ​​គ្រប់គ្រង​សាលា​បឋម​សិក្សា​​ទូ​ទាំង​ខណ្ឌ កាល​​ពី​​វេលា​​ព្រឹក​ថ្ងៃ​ទី​៣១ ​កក្កដា ២០១៥ ​នេះ​ បាន​ប្រារព្ធ​ពិធី​ប្រជុំ​​បូក​សរុប​ចលនា​​ប្រឡង​ប្រណាំង​វ័យ​ល្អ​​របស់​ក្រុមប្រឹក្សា​​កុមារ ដែល​ប្រព្រឹត្តិ​​ទៅ​​នៅ​ក្នុង​បរិវេណ​​សាលា​បឋម​​សិក្សា​ជ័យ​ជំនះ ក្រោម​អធិបតីភាព​​លោកស្រី​ឯម ហ៊ា អនុប្រធាន​​មន្ទីរ​អប់រំ​​យុវជន និង កីឡា​​រាជធានី​ភ្នំពេញ និង​លោក​​កែវ សំណាង អភិបាល​ខណ្ឌចំការ​មន និង​មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា​​បឋម​សិក្សា​​ទាំង​១៣​សាលា​នៅ​ទូ​ទាំង​​ខណ្ឌចំការមន ។

លោកស្រី​ ទឹម សុខា នាយិកា​សាលា​បឋម​សិក្សា​​ជ័យ​​ជំនះ ដែល​​ទទួល​ភារកិច្ច​រៀបចំ​​កន្លែង​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​ខាង​លើ​នេះ បាន​​មាន​ប្រសាសន៍​​ថា មន្ទីរ​​អប់រំ​រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​ចេញ​នូវ​គោលការណ៍​ក​​ម្មវិធី​ប្រឡងប្រណាំង​ល្អ​​៣​​របស់​សិស្សា​នុ​សិស្ស​​បឋម​សិក្សា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

​​ក្នុង​នោះ​ដែរ មន្ទីរ​​អប់រំ​រាជធានី​​ភ្នំពេញ ក៏​បាន​រៀបចំ​កម្មវិធី​ចុះ​​ជួប​សំណេះសំណាល​ជាមួយ​​លោកគ្រូ​ អ្នកគ្រូ និង​សិស្សានុសិស្ស​ឆ្នើម​​៣​​ល្អ រួម​មាន កូន​ល្អ សិស្ស​​ល្អ និង​​មិត្ត​​ល្អ ក្នុង​១​ឆ្នាំ​ម្តង គឺ​​បាន​ធ្វើ​​ឡើង​ទូ​ទាំង​១១ខណ្ឌ​​ចំណុះ​ឱ្យ​​រាជធានី​​ភ្នំពេញ កន្លង​រួច​មក​ហើយ ដោយឡែក កាលពី​វេលា​​ព្រឹក​ថ្ងៃខែ​ឆ្នាំ​​ខាងលើ​នេះ នៅ​ខណ្ឌចំការមន​ គឺជា​វគ្គ​ចុង​ក្រោយ​នៃ​ការ​ប្រជុំ​បូក​សរុប​ចលនា ប្រឡង​​ប្រណាំង​៣​​ល្អ​របស់​ក្រុមប្រឹក្សា​កុមារ ។