ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែកក្កដា​នេះ ACU ទទួល​ពាក្យបណ្តឹង​៦៣ រីឯ​បណ្តឹង​នាយក​សាលា និង​ប៉ូលិស​កើនឡើង

8 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ លោក​ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​បាន​ឲ្យ​ដឹង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​ពាក្យបណ្តឹង​ទៅ​លើ​នាយក​សាលា និង​នគរបាល​មាន​ចំនួន​កើនឡើង មិន​ឈប់​ឈរ​។

​រាជធានី​ភ្នំពេញ ៖ លោក​ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​បាន​ឲ្យ​ដឹង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​ពាក្យបណ្តឹង​ទៅ​លើ​នាយក​សាលា និង​នគរបាល​មាន​ចំនួន​កើនឡើង មិន​ឈប់​ឈរ​។

ការ​លើក​ឡើង​របស់​លោក​ទេស​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រោម​ធិ​បតី​ភាព​លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ និង​សមាជិក​ទាំងអស់​១១​រូប​។

លោក​ទេស​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ខែកក្កដា អង្គភាព​បាន​ទទួល​ពាក្យបណ្តឹង​៦៣​បណ្តឹង​ករណី ក្នុង​នោះ​៤០​ជា បណ្តឹង​ជា​អនាមិក ហើយ​ពាក្យបណ្តឹង​៣៩​ករណី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​ទៅ​ម្ចាស់​សាមី​រង​ការ​ចោទប្រកាន់​ឲ្យ​ចូល​បំភ្លឺ​។ ជាង​នេះ​ទៅ​ទៀត អង្គភាព​បាន​ទទួល​លិខិត​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ពី​មន្ត្រី​ដែល​ទទួល​ការ​តែងតាំង​ថ្មី​ចំនួន​១០៩​រូប និង​ពី​មន្ត្រី​ដែល​បាន​ចូល​និវត្តន៍​ចំនួន​៩​រូប​។ ក្នុង​ខែកក្កដា​នេះ អង្គភាព​បាន​បើក មើល​លិខិត​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​១​សម្រាប់​ការ​ស៊ើបអង្កេត ។

លោក​ឱម យ៉ិ​ន​ទៀង លើក​ឡើង​ក្នុង​អង្គប្រជុំ​ទៀត​ថា អង្គភាព​ក៏​បាន​ដំណើរការ​នៅ​សា​សា​ឧទ្ធរណ៍​ទាក់ទង​ករណី លោក​ចែ​ម សង្វារ អត​តី​មន្ត្រី​នៅ​ក្រសួង​ប្រៃ​ស​ណី និង​ទូរគមនាគមន៍ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ដើម្បី​ស្វែងរក​ជនល្មើស​ពុក​រលួយ​ឆ្លង​ដែន ។

លោក​លើក​ឡើង​ទៀត​ថា សម្រាប់​ខែកក្កដា អង្គភាព​បាន​ចូលរួម​សង្កេតការណ៍​ដេញ​ថ្ងៃ​បាន​២៣​លើក  និង​បាន​កសាង​កំ​ណុំ​ព័ត៌មាន​ក្រុមហ៊ុន​ចូល​ដេញថ្លៃ​បាន​១០០​ក្រុម​ថែម​ទៀត​។ ក្នុង​ខែ​ដដែល​នេះ​ដែរ អង្គភាព​បាន​រៀបចំ​ចងក្រង​សៀវភៅ​សិក្សា​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ទី​៨ និង​ទី​៨៩ បាន​និង​កំពុង​ដំណើរការ​រៀបចំ​បោះ​ពុ​ម្ភ​២០​ម៉ឺន​ក្បាល​សម្រាប់​សិស្ស និង​សៀវភៅ​សម្រាប់​គ្រូ​ចំនួន​៥.០០០​ក្បាល ។ នៅ​ឆ្នាំ​បន្ទាប់​នឹង​រៀបចំ​សៀវភៅ​សម្រាប់​សិស្ស​ថ្នាក់​ទី​៤ ទី​៥ និង​ទី​៦​បន្ថែម​ទៀត ។
លោក​តុ​ប សំ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើកទឹកចិត្ត និង​បន្ត​ជំរុញ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​កិច្ច​ដំណើរ​ការងារ​របស់​ខ្លួន ដើម្បី​បន្ត​ការ​អប់រំ បង្កា​ទប់ស្កាត់ និង​ការ​អនុវត្ត​ច្បាប់ ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ៕