ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ពុករលួយរបស់​អតីតអគ្គាធិការកិច្ចក្រសួងប្រៃសណីយ៍​ ៖សាលាឧទ្ឋរណ៍​តម្កល់សាល​ក្រមសាលាដំបូង

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចៅក្រមសាលាឧទ្ឋរណ៍​ នៅរសៀលថ្ងៃទី៣០ ​កក្កដា ២០១៥ ​បានប្រកាសសាលដីកា​សម្រេចតម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញទុកជា​បានការ​ មានន័យថា​ លោក ចែម…

រាជធានីភ្នំពេញ ៖ ​ចៅក្រមសាលាឧទ្ឋរណ៍​ នៅរសៀលថ្ងៃទី៣០ ​កក្កដា ២០១៥ ​បានប្រកាសសាលដីកា​សម្រេចតម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញទុកជា​បានការ​ មានន័យថា​ លោក ចែម សង្វា​ អតីតអគ្គាធិការ​នៃអគ្គាធិការកិច្ចក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​ បន្តជាប់​ពន្ឋនាគារ៧ឆ្នាំ និង សងរដ្ឋសរុប៧០ម៉ឺនដុល្លារ​ ពីបទពុករលួយ​និងលាក់កំបំាង​ភស្តុតាងនៃអំពើពុករលួយ ។

គួររំលឹកថា ​លោក ចែម សង្វា ​បានត្រូវអង្គភាពប្រឆាំងអំពើ​ពុករលួយចាប់ខ្លួន​កាលពីថ្ងៃទី០២​ ឧសភា ២០១៤ ​ពីបទកិបកេងលុយ​រដ្ឋជាង១០ម៉ឺនដុល្លារ និង ​មិនព្រមប្រកាសទ្រព្យសម្បត្តិនិងបំណុល​ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕