ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​គាស់​ផ្ទះ២នាក់​​ ចាញ់​​ល្បិច​ស្រី​ស្អាតណាត់​សុំ​ជួប ត្រូវ​ប៉ូ​លិស​ចាប់​វាយ​ខ្នោះ

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖ ​​ជន​សង្ស័យ​គាស់​ផ្ទះ​២នាក់​ ​ត្រូវ​​​ប្រជាពលរដ្ឋ​​ចាប់​​បាន​វាយ​ស្ទើរ​ទ្រោម​ខ្លួនទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច ខ​ណៈមក​ជួប​នារី​ស្រស់​ស្អាតម្នាក់​ដែល​ម្ចាស់ផ្ទះ​រង​គ្រោះ ឱ្យ​សម្តែង​ ដោយ​ប្រើ​ល្បិច​​ធ្វើ​ជា​សុំ​ស្រឡាញ់​ហើយ​ណាត់​សុំ​ជួប​នោះ

​រាជ​ធានីភ្នំពេញ​ ៖ ​​ជន​សង្ស័យ​គាស់​ផ្ទះ​២នាក់​ ​ត្រូវ​​​ប្រជាពលរដ្ឋ​​ចាប់​​បាន​វាយ​ស្ទើរ​ទ្រោម​ខ្លួនទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច ខ​ណៈមក​ជួប​នារី​ស្រស់​ស្អាតម្នាក់​ដែល​ម្ចាស់ផ្ទះ​រង​គ្រោះ ឱ្យ​សម្តែង​ ដោយ​ប្រើ​ល្បិច​​ធ្វើ​ជា​សុំ​ស្រឡាញ់​ហើយ​ណាត់​សុំ​ជួប​នោះ​ ​បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣១ ​កក្កដា ​២០១៥ នៅ​ចំណុច​ខាងក្រោយ​សាកលវិទ្យាល័យមេគង្គ​កម្ពុជា ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ។​

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​​ឈ្មោះ​ ចាក សុ​ភ័ក្ត្រ អាយុ​១៨​ឆ្នាំ  ​និង​ម្នាក់​ទៀត​​ឈ្មោះ​ ឌួ​ង វីត អាយុ​២៣​ឆ្នាំ ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​ឧណ្ណាលោម ។ ​ឯនារី​ដែល​ប្រើល្បិចធ្វើ​ជាសុំ​​ស្រឡាញ់​ជនសង្ស័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ។​ ចំណែក​ម្ចាស់ផ្ទះ​ខាងលើ​ ឈ្មោះ​ ឆី​ង អេ​ង អាយុ​៤៥​ឆ្នាំ ជា​ជាងកាត់ដេរ ស្នាក់​នៅផ្ទះ​លេខ​១០១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​និយាយ​ថា ​​​នៅ​​យប់​ថ្ងៃ​ទី​២៨ កក្កដា ផ្ទះ​​​គាត់​ត្រូវ​ចោរ​គាស់​លួច​យក​ម៉ូតូ​ស្គូ​​ពីចំនួន​២​គ្រឿង​​ និង​ទូរស័ព្ទ​ដៃ​៥​គ្រឿង ​​។​

​ម្ចាស់​ផ្ទះ​បាន​បន្ត​ថា ​ក្រោយ​កើតហេតុ​បាន​២ថ្ងៃ ​គាត់​មិន​អស់ចិត្ត​​ ​ក៏​​ព្យាយាម​ទូរស័ព្ទ​ទៅ​លេខ​ទូរស័ព្ទ​ទាំង​៥​គ្រឿងដែល​ចោរលួច​យក​ទៅ​នោះ ស្រាប់តែ​ចុច​ចូល​លេខ​១ ក្នុង​ចំណោម​លេខ​ទាំង​៥​នោះ គឺ​មិន​ទាន់​បាន​បិទ ពេល​​​ទូរស័ព្ទ​ចូល​រួច ​ស្រាប់តែ​មាន​មនុស្ស​ប្រុស​ម្នាក់​លើក​និយាយ​ ពេលនោះ​​គាត់​ក៏​បានឱ្យ​នារី​ម្នាក់​ដែល​បាន​ជួល​បន្ទប់​គាត់​​​ស្នាក់នៅ​​សម្តែង​ធ្វើ​ជា​សុំ​ស្រឡាញ់ជនសង្ស័យ​ខាងលើ​ ​​និង​ព្យាយាមសុំ​ណាត់​ជួប​អស់​រយៈពេល​២​ថ្ងៃ​ ទើប​ជនសង្ស័យ​ខាងលើ​ព្រម​មក​ជួប​នារី​នោះ រហូត​ដល់​ម៉ោង​៩​យប់​ជនសង្ស័យ​​​ក៏​បានមក​​ជួប​នារី​​ស្រស់​ស្អាត​តាម​ការ​ណាត់​ជួប​នៅ​ម្តុំ​ផ្សារ​សំណង់​១២ តែ​ពេល​ពួក​គាត់​ជិះ​ទៅ​រក ​បែរជាជនសង្ស័យ​​ណាត់​មក​ជួប​នៅ​ម្តុំ​ក្រោយ​សាកលវិទ្យាល័យ​មេគង្គ​​កម្ពុជា​​វិ​ញ ពេល​នោះ​ពួក​គាត់​ក៏​ជិះ​ទៅ​រក​ក៏​ឃើញ​ជនសង្ស័យ​​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​អាយ​ខន ពណ៌​សលាយ​ត្រួយ​ចេក មួ​យ​គ្រឿង ​។

​ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​