ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​មួយក្រុម​​ផ្ទុះហិ.ង្សាពេល​ផឹក​ស៊ី​​ បណ្តាល​ឱ្យ​​​ម្នាក់​ដេក​ពេទ្យ ឯ​​ម្នាក់​ទៀត​​​ត្រូវ​​ចាប់​ខ្លួន​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​​មួយ​ក្រុម​​​​ទាស់​ពាក្យសម្តី​​គ្នា​​​​ពេល​ផឹកស៊ីបង្ក​ជា​ហិ.ង្សា​បណ្តាលឱ្យ​យុវជន​ម្នាក់​​របួសធ្ងន់​ និង​ជន​​​បង្ក​​ហិ.ង្សា​​ឈ្មោះ សៀង រ៉េ​ន ​​រស់នៅ​ភូមិ​អំពិល​ ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ ​ត្រូវ​បាន​​កងរាជអាវុធហត្ថ​ចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​​មួយ​ក្រុម​​​​ទាស់​ពាក្យសម្តី​​គ្នា​​​​ពេល​ផឹកស៊ីបង្ក​ជា​ហិង្សា​បណ្តាលឱ្យ​យុវជន​ម្នាក់​​របួសធ្ងន់​ និង​ជន​​​បង្ក​​ហិង្សា​​ឈ្មោះ សៀង រ៉េ​ន ​​រស់នៅ​ភូមិ​អំពិល​ ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ ​ត្រូវ​បាន​​កងរាជអាវុធហត្ថ​ចាប់ខ្លួន ​​កាលពី​ថ្ងៃ​ទី​៣០ ​ក​ក្កដា​ ២០១៥ ​បញ្ជូន​​ទៅ​សាលាដំបូង​ខេត្ត​​ ចាត់​ការ​​តាម​ផ្លូវ​​ច្បាប់​​  ។ ​

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​បាន​ឱ្យ​ដឹង​​ថា​ ​ក្រោយ​ពេល​ទទួល​​បាន​ពាក្យបណ្តឹង​ពី​​ជន​រង​គ្រោះ ​ឈ្មោះ ឆែម ឈឿម ​រស់នៅ​ភូមិ​ជាមួយ​គ្នា​​​ប្តឹងពី​​ឈ្មោះ សៀង រ៉េ​ន ​​ធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​កាប់​​ជន​រង​គ្រោះ​​ត្រូវ​ត្រង់​កែងដៃ​ឆ្វេង​ ​ដាច់​ម្រាមដៃ​ឆ្វេង​ ​​ខ្នង​ដៃ​ឆ្វេង​ ប​ណ្តាល​ឱ្យ​រង​របួស​ធ្ងន់ កាលពី​ថ្ងៃ​ទី​២៩ ​កក្កដា ២០១៥ ​ស្ថិតនៅ​ក្នុង​​ភូមិ​អំពិល​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ  ៕