ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ត្រូ​វបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីការ

8 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់​កាលពី​វេលា​ម៉ោង​៩​​ព្រឹក ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​កាលពី​វេលា​ម៉ោង​៩​​ព្រឹក ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង លេខ​៦៦៦ ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់អណ្តូង​ខ្មែរ ក្រុង​កំពត ។

ជន​ស​ង្ស​យ័​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​មានឈ្មោះ អឹ​ុ​ង ម៉េ​ង​សេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រ​ឆាំ​បទល្មើស​គ្រឿង​ម្នាក់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីការ​លេខ​១១១ ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៥ របស់​ចៅក្រម​ស៊ើបសួរ លោក តុ​ប ឈុ​ន​សុង ពី​បទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៥ នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ម៉ាក  Pocket Scale ពណ៌​ខ្មៅ​១​គ្រឿង ដែកកេះ​ហ្គា​ស​២ ទុយោ​សម្រាប់​ជក់​៥ ថង់​ផ្លា​ស្ទិ​ច​តូច​ៗ​សំរាប់​ច្រកថ្នាំ​១១​ថង់ ក្រដាស​អាលុយមីញ៉ូម​២​បន្ទះ និង​ស្ករ​កៅស៊ូ​ឌែ​ប​បិ​ល​មីន​១ប្រអប់ និង​១​គ្រាប់ ។

នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ ២០១៥​នេះ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕