ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អេ​ត​ចាយ​ម្នាក់​ស្លា.ប់​ក្នុង​បន្ទប់ទឹក សង្ស័យ​ខ្យល់គរ

8 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ បុរស​ម្នាក់​ជា​កម្មករ និង​ជា​អ្នក​បើកឡាន​ដឹក​សម្ភារ​ឱ្យ​ស្តង់​អេ​ត​ចាយ​មួយ​កន្លែង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​ក្នុង​បន្ទប់ទឹក សង្ស័យ​ខ្យល់​គរ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ កក្កដា ២០១៥

ខេត្ត​រតនគិរី ៖ បុរស​ម្នាក់​ជា​កម្មករ និង​ជា​អ្នក​បើកឡាន​ដឹក​សម្ភារ​ឱ្យ​ស្តង់​អេ​ត​ចាយ​មួយ​កន្លែង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​បន្ទប់ទឹក សង្ស័យ​ខ្យល់​គរ ។  ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ កក្កដា ២០១៥ ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ថៅកែ​ស្តង់​អេ​ត​ចាយ​ឈ្មោះ វិ​ន ធី​យ៉​យ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ និង​ប្តី​ឈ្មោះ ង្វៀ​ង យ៉ាង​លី​ម អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​អ្នក​បើកឡាន​ដឹក​អេ​ត​ចាយ មានឈ្មោះ ព្រឹម ញឹ​ប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ មុន​ពេល​ដឹង​ថា​ស្លាប់​ក្នុង​បន្ទប់ទឹក​នោះ គឺ​នៅ​ម៉ោង​ប្រហែល​២​រសៀល គាត់​ប្រាប់​ជន​រង​គ្រោះ​ឱ្យទៅ​ប្រឡង​ប្តូរ​ប័ណ្ណបើកបរ ។ បន្ទាប់​ពី​ប្រាប់​ហើយ​ក៏​បាត់​រហូត គាត់​ស្មាន​តែ​ទៅ​ប្រឡង​ប្តូរ​ប័ណ្ណ​បើកបរ លុះដល់​ម៉ោងជាង​៤​ទើប​កម្មករ​របស់​គាត់​ផ្សេង​ទៀត​ចូល​បន្ទប់ទឹក​ឃើញ​ទ្វារ​បិទ ក៏​អើត​មើល​តាម​ប្រឡោះ​ក្តារ​ក៏​​ឃើញ​ជន​រង​គ្រោះ​ដេក​ស្តូក ទើប​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​គាស់​ទ្វារ​ចូល​ទៅ​មើលឃើញ​ស្លាប់​បាត់​ទៅ​ហើយ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ។

ម្ចាស់​ស្តង់​អេ​ត​ចាយ​បាន​បន្ត​ថា កម្មករ​ដែល​ស្លាប់​នេះ​មក​ធ្វើការ​ជាមួយ​គាត់​ជាង​១០​ឆ្នាំ​ហើយ មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​អ្នក​ណា​ទេ ស្រាប់តែ​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក សង្ស័យ​តែ​ខ្យល់គរ ព្រោះ​ទើបតែ​បើកឡាន​ដឹក​អីវ៉ាន់​មក​ដល់ ។

សម​ត្ថ​កិច្ច​ជំនាញ​បច្ចេកទេស​បាន​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង ឃើញ​ជន​រង​គ្រោះ​បែកពពុះមាត់ ក្អួត​ចេញ​ឈាម ហើយ​មាន​បៀម​ខ្សែ​ក​ដែក​អី​ុ​ណុ​ក​ជាប់​នឹង​មាត់​ទៀត​ផង ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​មានការ​សន្និដ្ឋាន​នៅឡើយ​ទេ ដោយ​តម្កល់សព​ទុក​រង​ចាំ​ត្រួតពិនិត្យ​នៅ​ព្រឹកស្អែក​បន្ត​ទៀត ៕