ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​ចាប់​ទំនិញ​ខូចគុណភាព​ដុត​កម្ទេច​ចោល

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ទំនិញ​ខូចគុណភាព​ដែល​​ក្រុម​ឈ្មួញ​ខ្មែរ​ទិញ​ពី​ប្រទេស​ថៃ​នាំ​ចូល​តាម​​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​ ត្រូវ​មន្ត្រី​កាំកុងត្រូល​ធ្វើការ​ពិនិត្យ​រុករក​ឃើញ​ ហើយ​ដក​ហូត​យក​មក​ដុត​កម្ទេច​ចោល​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៥ នៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ​។

លោក ខាន់ រ៉ាត់ ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាត់​មន្ត្រី​នៅ​ពេល​បើក​មាត់ច្រក​ទ្វារ​ត្រូវ​តែ​យកចិត្តទុកដាក់​ធ្វើការ​ត្រួតពិនិត្យ​រុករក​ទំនិញ​ដែល​ខូចគុណភាព ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៥ មន្ត្រី​កាំកុងត្រូល​រក​ឃើញ​ទំនិញ​ខូច​គុណ​ភាព​មាន​ដូច​ជា ​ឆ្អឹង​មាន់​១៦០​គីឡូក្រាម​, ប្រហិត​៨០​គីឡូក្រាម​ និង​នំ​ស្ពោត​៥០​កញ្ចប់ ស្មើនឹង​២០​គីឡូក្រាម ទោះជា​បន្តិចបន្តួច​ក៏​ត្រូវ​តែ​ដកហូត​ដុត​កម្ទេច​ចោល​ដែរ ដើម្បី​ឲ្យ​ក្រុម​ឈ្មួញ​រាងចាល ៕