ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ចត​នៅ​ចិញ្ចើមថ្នល់​ពីក្រោយ ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង ឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​គេ​ចត​នៅ​ចិញ្ចើមថ្នល់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ កក្កដា ២០១៥ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​គេ​ចត​នៅ​ចិញ្ចើមថ្នល់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ កក្កដា ២០១៥ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រងគ្រោះថ្នាក់​ហេតុការណ៍​នេះ​មាន ១-​ឈ្មោះ វេ វ៉ា​ន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ស្លាប់​) ជា​អ្នក​បើក​ម៉ូតូ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង ២-​ឈ្មោះ ជួប ឌឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​រង​របួសធ្ងន់​) មុខរបរ​កសិករ ជា​អ្នក​រួម​ដំណើរ មាន​ទីលំនៅ​ដូច​ជន​រង​គ្រោះ​ទី​១​ដែរ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ក្រ​.​ព្រះ​សីហ​នុ 1A-5269 បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្តកំពត ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​ជិះ​ទៅ​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ម៉ាក SANGYANG 150 ពណ៌​ស ពាក់​លេខ ព្រះ​សីហ​នុ 1B-7703 ដែល​ចត​នៅ​ចិញ្ចើម​ថ្នាល់​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឯ​អ្នក​ជិះ​ពិ​ក្រោយ​រង​របួសធ្ងន់ ។ ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ម្ចាស់​រ៉ឺ​ម៉ក​មានឈ្មោះ រី ក្តឹប ភេទ​ប្រុស មុខរបរ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ មាន​ទីលំនៅ​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វាល​រេញ ។ ចំពោះ​វត្ថុ​តាង​ម៉ូតូ​ខូចខាត​ធ្ងន់​ផ្នែក​ខាង​មុខ និង​រ៉ឺ​ម៉ក​ម៉ូតូ​ខូចខាត​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​រង់ចាំ​ភាគី​ទាំង​សងខាង​មក​ដោះស្រាយ ៕