ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច បុរសម្នាក់​ចុះ​យកម៉ូទ័រក្នុងរណ្តៅត្រូវដី​បាក់​សង្កត់ស្លា.ប់ក្នុងក្រុងប៉ោយប៉ែត

8 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹងថា នៅវេលាមុន​នេះថ្ងៃទី​៣០ កក្កដា ២០១៥ នៅ​ការដ្ឋាន​សំណង់​មួយកន្លែង​ ក្នុង​ភូមិ​​បាលិលេយ្យ១ សង្កាត់ប៉ោយ​ប៉ែត​ ក្រុងប៉ោយប៉ែត មាន​ករណីបាក់​ដី​សង្កត់​លើ​​បុរស​​ជា​កម្មករ​សំណង់​​ម្នាក់​​បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាមៗ ខណៈ​គាត់​ចុះទៅយកម៉ូទ័រ​បូម​​ទឹក​ពីរណ្តៅ​ដី​ដែលមាន​​ជម្រៅ​ជិត២ម៉ែត្រ ​ ។

ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹងថា នៅវេលាមុន​នេះថ្ងៃទី​៣០ កក្កដា ២០១៥ នៅ​ការដ្ឋាន​សំណង់​មួយកន្លែង​ ក្នុង​ភូមិ​​បាលិលេយ្យ១ សង្កាត់ប៉ោយ​ប៉ែត​ ក្រុងប៉ោយប៉ែត មាន​ករណីបាក់​ដី​សង្កត់​លើ​​បុរស​​ជា​កម្មករ​សំណង់​​ម្នាក់​​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ ខណៈ​គាត់​ចុះទៅយកម៉ូទ័រ​បូម​​ទឹក​ពីរណ្តៅ​ដី​ដែលមាន​​ជម្រៅ​ជិត២ម៉ែត្រ ​  ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​​ដែលស្លាប់ឈ្មោះឌុច ធឿង អាយុ​៣៧​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិវាល ឃុំដងរុន ស្រុកសូត្រ​និគម ​​ខេត្តសៀមរាប ។

បច្ចុប្បន្ន សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ចជួយ​កាយ​យក​មក​ដាក់ខាងលើវិញ ដោយ​កំពុងធ្វើការ​ត្រួតពិនិត្យ ។