ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ សម រង្ស៊ី ​ស្នើឲ្យវៀតណាម​គោរពកិច្ចព្រមព្រៀង​ក្រុងប៉ារីស

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានស្នើឲ្យវៀតណាម​គោរពកិច្ចព្រមព្រៀង​សន្តិភាពក្រុងប៉ារីស​ឆ្នាំ១៩៩១ ព្រោះ​

រាជធានីភ្នំពេញ ​៖ ប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានស្នើឲ្យវៀតណាម​គោរពកិច្ចព្រមព្រៀង​សន្តិភាពក្រុងប៉ារីស​ឆ្នាំ១៩៩១ ព្រោះ​វៀតណាម​​​ជាប្រទេសហត្ថលេខីមួយ​នៃកិច្ចព្រមព្រៀងនេះ ។

ជាមួយគ្នានេះ ​លោក សម រង្ស៊ី ​ដែលសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) នៅប៉ុន្មាននាទីមុននេះ​ក៍បានបញ្ជាក់ទៀតថា​ ដើម្បីជំរុញ​ឲ្យប្រទេសជិតខាង​គោរពបូរណភាពទឹកដី​នៃប្រទេសកម្ពុជា មធ្យោបាយ​ដែល​មានប្រសិទ្ធិភាពជាងគេ ​នៅពេលនេះ ​ គឺការទាមទារពី​​សំណាក់​រាជ​រដ្ឋា​ភិ​បាលកម្ពុជា ​ ឲ្យមានការអនុវត្ត​ឲ្យបានត្រឹមត្រូវ ​នូវកិច្ចព្រមព្រៀង​​ទីក្រុងប៉ារីសឆ្នាំ​ ១៩៩១ ស្តីពីកម្ពុជា ។

បើតាមលោកប្រធាន​ក្រុមតំណាងរាស្រ្ត​សំឡេងភាគតិចសភា ​ប្រទេសថៃ ឡាវ ​និងប្រទេសវៀតណាម​ ក៏ជាហត្ថលេខី ​នៃកិច្ចព្រមព្រៀង​នេះដែរ ហើយ​ហត្ថលេខី​ទាំងអស់បានសន្យាថានឹងគោរព ​ហើយនឹងជួយការពារ​ឯករាជ្យភាព ​អធិបតេយ្យភាព ​និង​បូរណភាពទឹកដី​នៃប្រទេសកម្ពុជា​ថែមទៀត ក្រោយ​ពីការចុះហត្ថលេខា​ ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ១៩៩១ មក ។

លោក សម រង្ស៊ី ​បានសរសេេទៀតថា ​ដូច្នេះបើប្រទេសណាមួយ​ រំលោភបូរណភាព​ទឹកដី​​នៃប្រទេសកម្ពុជា​ ប្រទេសនោះនឹងត្រូវសហគមន៍អន្តរជាតិ ថ្កោល​ទោស​យ៉ាងទម្ងន់ ។

ប្រទេសវៀតណាមជាពិសេស​ នឹងត្រូវរងការថ្កោល​ទោសបែបនេះ ​ក្នុងខណៈដែលខ្លួន​កំពុងត្រូវការការគាំទ្រ​ពីសហគមន៍អន្តរជាតិ​ ក្នុងវិវាទរបស់ខ្លួន​ជាមួយ​នឹងប្រទេសចិន​ ទាក់ទងទៅនឹង​សមុទ្រចិនខាងត្បូង ។

យ៉ាងណាក៍ដោយ ​មកដល់ម៉ោង៤និង១៩នាទី​រសៀលថ្ងៃទី៣០​ កក្កដា ២០១៥ ​កោះសន្តិភាព​មិនអាចរកការសុំ​អត្ថាធិប្បាយបាន​ភ្លាមៗនៅឡើយទេ ពី​តំណាងស្ថាន​ទូតវៀតណាម​ប្រចាំកម្ពុជា ​ក៍ដូចជាមន្រ្តីជាន់ខ្ពស់​រាជរដ្ឋាភិបាល ​ជុំវិញសំណេររ​បស់លោក​ សម រង្ស៊ី​ ខាងលើនេះ ៕