ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួនជនសង្ស័យ​​ចែក​ចាយ​​គ្រឿងញៀ.ន​​ប្រុស-ស្រី​២​នាក់ ខណៈកម្លាំងកំពុងល្បាត​

8 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សមត្ថកិច្ច​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ចុះ​ល្បាត​ពេល​យប់​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ចែក​ចាយ​គ្រឿងញៀ.ន កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សមត្ថកិច្ច​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ចុះ​ល្បាត​ពេល​យប់​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ចែក​ចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​ម៉ា​ន ចាម អាយុ​១៧​ឆ្នាំ ភេទ​ស្រី រស់នៅ​ភូមិ​ក្បាលស្ពាន​២ ដកហូត​ថ្នាំ​ញៀន​យ៉ា​ម៉ា​ចំនួន​១៥​គ្រាប់ និង​ម៉ា​ទឹកកក​ចំនួន​៣​ថង់​តូច និង​២-​ឈ្មោះ​ថេ​ង ធី អាយុ​២៤​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្បាលស្ពាន​២ ដកហូត​បាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​២​ថង់​តូច ។

លោក​អធិការ​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ក្រោយ​ពេល​ឃាត់ខ្លួន ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​មែន យោង​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ដើ​ម្ប​ចាត់ការ​បន្ត ។