ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​លក់​គ្រឿងសំណង់​គេចពន្ធ​បី​កន្លែង​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប

8 ឆ្នាំ មុន

ខេត្ត​រតនគីរី ៖ គ្រឹះស្ថាន​លក់​គ្រឿងសំណង់​គេចពន្ធ​ចំនួន​ពីរ​កន្លែង​ម្ចាស់​តែ​មួយ ដែល​មាន​ស្លាក​យី​ហោ​ពិសិដ្ឋ និង​សុវណ្ណ មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុងត្រូវ​បាន​សាខា​ពន្ធដា​ខេត្ត

ខេត្ត​រតនគីរី ៖ គ្រឹះស្ថាន​លក់​គ្រឿងសំណង់​គេចពន្ធ​ចំនួន​ពីរ​កន្លែង​ម្ចាស់​តែ​មួយ ដែល​មាន​ស្លាក​យី​ហោ​ពិសិដ្ឋ និង​សុវណ្ណ មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុងត្រូវ​បាន​សាខា​ពន្ធដា​ខេត្ត​រតនគីរី សហ​ការ​​ជាមួយ​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តចុះ​បង្ក្រាបដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​បង់ពន្ធ​។

សកម្មភាព​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ​​២០១៥ នេះ ​​។ ​ទីតាំង​ទាំង​ពីរ​ខាងលើមាន​ម្ចាស់​តែ​មួយ ដែល​អតីតទីតាំង​នេះ​មាន​ស្លាក​យីហោ លី​ធា​វី ​បាន​ប្រកប​មុខរបរ​លក់​គ្រឿងសំណង់​ជា​យូរ​ឆ្នាំ​មក​ហើយ ក្រោយមក​ដើម្បី​គេចវេស​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ ដែល​លោក​មិន​បាន​បង់ពន្ធ​បី​ខែ​មក​ហើយ​នោះ ម្ចាស់​ឈ្មោះ លី​ធា​វី នេះ បាន​ដូរ​ស្លាក​យីហោ​ចាស់ដាក់​យីហោ​ថ្មី​វិញ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ជំនាញថា​ឈ្មោះ​លី​ធា​វី ឈប់​ធ្វើ​អាជីវកម្ម​ហើយ​។

ប្រធាន​សាខា​ពន្ធដា​ខេត្ត​រតនគីរី លោក ទុ​យ ស៊ី​វិល បានឱ្យ​ដឹង​ថា លោក​បាន​ដាក់​កម្លាំង​អង្កេត​តាមដាន​សកម្មភាព លី​ធា​វី ដែល​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ ចំនួន​បី​ខែ​មក​ហើយ តែ​គាត់​ដក​ស្លាក​យីហោ​ចាស់​ចេញ​ដើម្បី​ជា​លេស​ថា​ផ្អាក​ធ្វើ​អាជីវកម្ម ដោយ​ដំឡើង​ស្លាក​យីហោ​ថ្មី ដែល​មិន​ទាន់​ចុះបញ្ជី ឬមិន​មានច្បាប់​អនុញ្ញាតដើម្បី​បិទ​បាំង​ស្លាក​យីហោ​ចាស់ ក៏​ប៉ុន្តែ​នៅ​ប្រើ​វិ​ក័យ​ប័ត្រ​លក់​ឱ្យ​អតិ​ភិ​ជន​ឈ្មោះ លី​ធា​វី ដដែល​។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​កម្លាំង​លោក​ និង​កម្លាំង​នគ​បាល​បាន​រឹបអូសយក​រថយន្ត​យី​ឌុ​ប​បី​គ្រឿង​ដែល​ស្តុក​ដោយ​ទំនិញ​គ្រឿងសំណង់​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នងការដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​ចូលខ្លួន​មក​បំពេញ​សំណុំ​បែបបទ​ធ្វើ​អាជីវកម្ម និង​បង់ពន្ធ​ជំពាក់​បី​ខែ ដែល​មិន​ទាន់​បាន​បង់​ជូន​រដ្ឋ​នោះឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើង​វិញ​។

លោក​បាន​បញ្ជាក់​ទៀត​ថា អាជីវកម្ម​ដែល​គេចពន្ធ មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​នៅ​មាន​ច្រើន​កន្លែង​ទៀតដែល​អាង​សែ អាងខ្នង ប៉ុន្តែ​លោក​នឹង​ធ្វើ​សកម្មភាព​បង្ក្រាប​បន្តបន្ទាប់​ទៀត លោក​មិន​ខ្លាច​អ្នក​អាងសែ អាងខ្នង​ទាំងនោះ​ទេ​៕     
​