ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៤ទៀបភ្លឺថ្ងៃនេះ​ សមត្ថកិច្ចមណ្ឌល​គិរីឃាត់​រថយន្ត២គ្រឿង​ផ្ទុក​ម្សៅជាតិ​ផ្ទុះជាង៦តោន

8 ឆ្នាំ មុន

មណ្ឌលគិរី ៖​​ ប៉ូលិសស្រុកកោះញែក​ឃាត់រថយន្ត​សាំយ៉ុង២គ្រឿងដឹកម្ស៉ៅពណ៌ស​ ដែលគេសង្ស័យ​ថាជាសារធាតុផ្សំគ្រឿងផ្ទុះជាង៦តោន​​ ។

មណ្ឌលគិរី ៖​​ ប៉ូលិសស្រុកកោះញែក​ឃាត់រថយន្ត​សាំយ៉ុង២គ្រឿងដឹកម្ស៉ៅពណ៌ស​ ដែលគេសង្ស័យ​ថាជាសារធាតុផ្សំគ្រឿងផ្ទុះជាង៦តោន​​ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ​ហេតុការណ៍បង្ក្រាបនេះ​ ធ្វើឡើងនៅម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ ​កក្កដា ២០១៥ នៅចំណុចភូមិ​ស្រែ​ហ៊ុយ ឃុំស្រែហ៊ុយ​ ស្រុកកោះញែក​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនជាតិចិននិងអ្នកបកប្រែ​ បានជួលរថយន្តសាំយ៉ុងចំនួន២គ្រឿង​ ដោយផ្ទុកម្ស៉ៅ​ពណ៌​​ស​ចំនួន២៦៧កញ្ចប់​ ស្មើនឹងជាង៦តោន​ ជាប្រភេទម្ស៉ៅគ្រឿងផ្សំជាតិផ្ទុះ​ ។ ជនជាតិចិនខាងលើមានឈ្មោះ ​XIAO FEI ​ភេទប្រុស អាយុ៣១ឆ្នាំ ​និងអ្នក​បក​ប្រែឈ្មោះ​ សេង ហុង​ ភេទប្រុស អាយុ២៧ឆ្នាំ ​រួមទាំងម្ចាស់រថយន្តសាំយ៉ុង២គ្រឿង​ត្រូវបានឃាត់ដើម្បីធ្វើការសាកសួរ។

ចំណែកម្ចាស់រថយន្តខាងលើ​បាននិយាយថា​ គាត់ឈ្មោះ តុង តាវ ​អាយុ៣៥ឆ្នាំ ​ត្រូវបានជនជាតិចិនជួល​​ដឹកក្នុងតំលៃ៦០០ដុល្លា​ក្នុង១ឡាន ដោយ​និយាយ​ថា ដឹកជី​យក​ទៅ​ខេត្តព្រះវិហារ ​។ បើតាមអ្នកបកប្រែបានឲ្យដឹងថា ​ជនជាតិចិនរូបនោះដឹ​កម្ស៉ៅពណ៌សនោះ​ ជារបស់ក្រុមហ៊ុនអូរ៉ង់​ ដើម្បីយក​ទៅ​ស្រុករវៀង ​ខេត្តព្រះវិហារ ៕