ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​អន្តោប្រវេសន៍​ចាប់​យួន​ខុសច្បាប់​51​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​រក​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់​បាន​ចំនួន​៥១នាក់​ក្នុង​នោះ​មាន​ស្រី​១៥​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​រក​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់​បាន​ចំនួន​៥១នាក់​ក្នុង​នោះ​មាន​ស្រី​១៥​នាក់ និង​ក្មេង​ចំនួន​៤​នាក់​ផង​ដែរ ស្ថិត​នៅ​ក្នុង​បុរី​អង្គរ​ភ្នំពេញ ក្រុម​៦ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​នាយកដ្ឋាន​សើ​ុ​ប​អង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង​៥១​នាក់ ក្រោយ​ពី​ឃាត់ខ្លួន​ក៏​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើ​ម្ប​អនុវត្ត​តាម​នីតិវិធី​និង​រៀបចំ​បណ្តេញ​ចេញពី​កម្ពុជា ។ ចំពោះ​ជនជាតិ​វៀតណាម​ទាំងនេះ ភាគច្រើន​ចូល​មក​ដោយ​ខុសច្បាប់ និង​មក​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ក្នុង​បុរី​ខាងលើ ។

គួរ​បញ្ជាក់​ថា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​មាន​ប្រសាសន៍​ពី​ជំហរ​យ៉ាង​ច្បាស់លាស់ និង​តឹង​រ៉ឹង​បំផុត​ក្នុង​សកម្មភាព​ប្រមូល និង​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា ។ ប្រតិបត្តិការ​របស់​សមត្ថកិច្ច​នេះ គឺ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទូ​ទាំង​ប្រទេស ត្រូវ​ចូលរួម​សហការ​ជាមួយ​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ឈាន​ទៅ​សម្រេច​កិច្ចការ​ទាំងនេះ​ស្រប​ទៅ​តាម​ច្បាប់ ៕