ស្មានមិនដល់ !
នៅលើពិភពលោកយើងនេះ មានទស្សនៈ២ផ្ទុយគ្នា លើប្រធានបទដឹកនាំប្រទេស ។ ទី១ ទស្សនៈចាក់បណ្តោយ… ដែលគេហៅថា «រុញទូកបណ្តោយ
ទឹក»… ។ ទី២ ទស្សនៈមិនស្របជាមួយ ដែលគេឱ្យឈ្មោះថា «ប្រឆាំង»

ទឹក»… ។ ទី២ ទស្សនៈមិនស្របជាមួយ ដែលគេឱ្យឈ្មោះថា «ប្រឆាំង» ។
មុននេះបន្តិច អភិបាលរាជធានីបានប្រកាសជាចំហ សុំទៅអង្គការមិនមែនរដ្ឋាភិបាល ដែលគេឱ្យឈ្មោះថា អង្គការក្រៅសង្គម… សុំឱ្យដោះលែងមនុស្សមួយក្រុម នៅបឹងកក់ នៅបូរីកីឡា និងសហគមន៍ដទៃទៀត ដែលដឹងតែពីធ្វើបាតុកម្ម ប្រៀបដូច «អាយ៉ង» ស្តាប់តែបញ្ហា… ។
កាន់តែសុំ… កាន់តែមានបាតុកម្ម ដែលជាមនុស្សដដែល… ។ល។
បានន័យថា នោះជាសេរីភាព នៃការបញ្ចេញមតិ… ជាសេរីភាព នៃលទ្ធិប្រជាធិបតេយ្យដែលសង្គមបានចែង… វាទាល់តែធ្វើទៅតាមទស្សនៈរបស់អ្នកដែលប្រឆាំងទើបការសុំមានប្រសិទ្ធភាព ។ បើធ្វើនយោបាយរុញទូកបណ្តោយទឹក ទៅតាមអំណាច… ការសុំនោះគឺសូន្យ… ប៉ុន្តែដឹកនាំសង្គម… វាមិនដែល «រុញទូកបណ្តោយទឹក» ទៅតាមទឹកជ្រោះដែលមានដុំថ្មធ្លាក់មកទាំងផ្ទាំងៗនោះទេ ។
មតិភាគតិចត្រូវតែគោរពមតិភាគច្រើន… ។ អ្នកដែលគាំទ្រដោយមតិភាគច្រើន ប្រាកដជាក្រអឺតក្រទម… វាជារឿងពិតនៅលើសកលលោក ។ កាន់លទ្ធិប្រជាធិបតេយ្យ វាមិនដែលមនុស្សតិចទៅចាប់មនុស្សច្រើនធ្វើចំណាប់ខ្មាំងបានទេ… នាំតែក្ស័យខ្លួនឯង… ។ល។
អាមេរិកជាបិតាលទ្ធិប្រជាធិបតេយ្យ… ជួនកាលប្រជាធិបតេយ្យនេះ… ឡប់សតិក៏មានដែរ… ស្មានថាខ្លួនឯងពូកែជាងគេលើលោក ។ល។
បើនៅតែមានទស្សនៈ«ផ្ទុយគ្នា»បែបនេះ… ទោះបីមានច្បាប់ក៏ទប់អត់ឈ្នះដែរ… មានតែឈប់និយាយ… ឈប់សុំ… ត្រូវយកច្បាប់ជាធំ… ។
ប៉ុន្តែកុំភ្លេចថា កាលណាយកច្បាប់ធំ… ថ្ងៃក្រោយ… នយោបាយ«ទឹកឡើងត្រីស៊ីស្រមោច… ទឹកហោចស្រមោចស៊ីត្រី» ប្រាកដជាមាន !
បើដូច្នោះមែន… ខ្មែរនៅតែជាប្រទេសតូច… ស្ងាត់ៗមានមនុស្សជាង១៤លាននាក់នេះ ថប់តែថ្ងៃក្រោយធ្លាក់មកនៅដូចដើមវិញទេ… ដល់ពេលនោះ ទើបនាំគ្នានិយាយថា «ស្មានមិនដល់» !!
អាឡេវ
ចែករំលែកព័តមាននេះ