ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​២​នាក់​ប្រើ​អំណាច​ឈូស​ឆាយដី​ព្រៃ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ មន្ត្រី​យោធា​២​រូប​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង ដឹកនាំ​កម្លាំង​សមត្ថ​កិច្ច​​ចម្រុះ​មាន អាវុធហត្ថ និង​នគរបាល​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០ ១៥ ខណៈ​មន្ត្រី​ទាំង​២​រូប​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​រាប់​សិប​ហិ​កតា

ខេត្តកំពង់ធំ ៖ មន្ត្រី​យោធា​២​រូប​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង ដឹកនាំ​កម្លាំង​សមត្ថ​កិច្ច​​ចម្រុះ​មាន អាវុធហត្ថ និង​នគរបាល​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០ ១៥ ខណៈ​មន្ត្រី​ទាំង​២​រូប​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​រាប់​សិប​ហិ​កតា នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

ប្រភព​ពី​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​មន្ត្រី​យោធា​ឈ្មោះ ឌី វ៉ា អាយុ​៤៨​ឆ្នាំ មក​ពី​អង្គភាព​បញ្ជាការដ្ឋាន​វិស្វកម្ម និង​ឈ្មោះ ឆោម ឆ​វ័​ន្ត មក​ពី​អង្គភាព​កងពលតូច​៥២ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​ក្នុង​តំបន់​ខាងលើ​យ៉ាង​អនាធិបតេយ្យ ដោយ​អាង​ខ្លួន​ជា​កម្លាំងយោធា​មាន​អាវុធ​កាន់ ។ មន្ត្រី​យោធា​ទាំង​២​រូប​ខាងលើ​នេះ​បាន​ប្រើ​អំណាច​ខ្លួន​ឈូស​ឆាយ​ព្រៃ​រាន​យក​ដី​ដោយ​គ្មាន​ញញើត ទោះបីជា​មន្ត្រី​ជំនាញ​ចុះ​ហាមឃាត់​ក៏​ដោយ ។

ដោយ​សារ​​ការ​ឈូស​ឆាយដី​ព្រៃ​យក​គ្មាន​ការ​អនុញ្ញាត​នេះហើយ​ ទើប​នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ លោក​ព្រះរាជអាជ្ញា​រង សាយ ណូ​រ៉ា បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់ខ្លួន និង​ឃាត់​គ្រឿងចក្រ​ប្រភេទ​អា​ប៊ុល​១​គ្រឿង​, រថយន្ត​ម៉ាក Mitsubishi ១​គ្រឿង​, វ​ិ​ទ្យុ​ទាក់ទង​១​គ្រឿង និង​អាវុធ​ខ្លី​ម៉ាក កា​៥៤ ពីរ​ដើម ដែល​ក្នុង​នោះ​១​ដើម​គ្មាន​លិខិត​ប្រើប្រាស់ ។

ក្រោយ​ពី​ឃាត់ខ្លួន​មន្ត្រី​យោធា​ទាំង​២​រូប​រួច​មក សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​សាលាដំបូង​ខេត្តកំពង់ធំ ។

គួរ​រំលឹក​ថា ការ​ប្រើ​អំណាច​ជា​យោធា​មាន​បណ្ដា​ស័ក្តិ​យក​គ្រឿង​ចក្រ​មក​ឈូស​ឆាយដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ​របស់​មន្ត្រី​យោធា​ទាំង​២​រូប​ខាងលើ​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះថា កន្លង​មក​មន្ត្រី​យោធា​ទាំង​២​រូប​នេះ​មិន​ត្រឹមតែ​ប្រើប្រាស់​អំណាច​ខ្លួនឯង​បំពាន​ដី​រដ្ឋ​ទេ គឺ​ថែម​ទាំង​ប្រើប្រាស់​ឈ្មោះ​មេ​កើយ​ជា​អ្នកធំ មក​អាងយ៉ាង​វាទ​ព្រៃ ដើម្បី​ធ្វើការ​ឈូស​ឆាយ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ទៀត​ផង ៕