ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ឃាត់ខ្លួន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​កាបូប​យ៉ាង​សកម្ម​នៅ​តាម​ផ្លូវ​សាធារណៈ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន ខណៈ​ពេល​កំពុង​ដើរ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​កាបូប​យ៉ាង​សកម្ម​នៅ​តាម​ផ្លូវ​សាធារណៈ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន ខណៈ​ពេល​កំពុង​ដើរ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ។ ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ នៅ​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចោរឆក់​ម្នាក់​នេះ​មានឈ្មោះ ចាប មក​រា ហៅ​តឿ អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​លិខិតឆ្លងដែន អត្តសញ្ញាណ​ប៍ណ្ណ និង​កាត​គ្រី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំនួន​៤​សន្លឹក​ផង​ដែរ ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​បន្ត​ទៀត​ ៕