ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ត្រី​ឆ្តោរ​ស៊ី​កូន​ឯង» ៖ រំលោ.ភ​កូនស្រី​បង្កើត​ខ្លួនឯង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

8 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​ភ្លើងតណ្ហា​ដុត​រោលរាល​ធ្វើ​ឲ្យ​ភ្លេច​អស់​នូវ​ឈាមជ័រ​របស់​ខ្លួនឯង​ រហូត​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​គប្បី​ទៅ​​លើ​កូនស្រី​ខ្លួន​ឯង​ដែល​សង្គម​កំពុង​ស្អប់ខ្ពើម គឺ​បាន​ចាប់រំលោ.ភ​កូនស្រី​បង្កើត​ខ្លួន​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង ។

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​ភ្លើងតណ្ហា​ដុត​រោលរាល​ធ្វើ​ឲ្យ​ភ្លេច​អស់​នូវ​ឈាមជ័រ​របស់​ខ្លួនឯង​ រហូត​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​គប្បី​ទៅ​​លើ​កូនស្រី​ខ្លួន​ឯង​ដែល​សង្គម​កំពុង​ស្អប់ខ្ពើម គឺ​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួន​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង ។ ក្រោយ​ពេល​បែក​ការណ៍​ដោយ​សារ​​កូន​ស្រី​ទៅ​ប្តឹង​អង្គការ​លី​កាដូ​ ទើប​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ។

ឪពុក​ដែល​ចាប់​កូនស្រី​ខ្លួនឯង​រំលោភ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មានឈ្មោះ អ​.​ស​.​ណ អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។ បុរស​រូប​នេះ​មាន​ប្រពន្ធ និង​កូន​៧នាក់ (ស្រី​៣​នាក់) ដែល​ក្មេង​ស្រី​រង​គ្រោះ​ជា​កូន​ទី​៦ អាយុ​១៥​ឆ្នាំ បាន​ប្តឹង​ទៅ​អង្គការ​លី​កាដូរ ដោយ​ចោទប្រកាន់​ថា​ បាន​ចាប់​នាង​រំលោភ​​បាន​សម្រេច​ចំនួន​៣​លើក ខណៈ​នាំ​នាង​ទៅ​ព្រៃ ដោយ​យក​លេស​ថា​ទៅ​ដាក់​អន្ទាក់​សត្វ​សំពោច​ព្រៃ តែ​ក្រោយ​ពី​នាំ​នាង​ចេញពីផ្ទះ​បាន​ចម្ងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ​ក៏​ចាប់​នាង​រំលោភ​តែ​ម្តង ។

តាម​សំដី​​ក្មេង​ស្រី​រង​គ្រោះ​​​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​អំពី​ទ​ង្វើ​ដែល​ឪពុក​បង្កើត​របស់​នាង​ប្រព្រឹត្ត​មក​លើ​នាង​ទាំង​៣​លើក​ថា លើក​ទី​១ នៅ​ថ្ងៃ​ទី​១៩ កក្កដា ២០១៥ លើក​ទី​២ នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៥ និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​២៣ កក្កដា ២០១៥ នៅ​ចំណុច​កន្លែង​តែ​មួយ ។

នាង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ឪពុក​ចាប់​រំលោក​នាង​លើក​ក្រោយ​នេះ​(​លើក​ទី​៣) ទើប​នាង​លួច​ប្រាប់​ម្តាយ ប៉ុន្តែ​នាង​មិន​ហ៊ាន​ប្រាប់​ចំ​ៗ​ថា​ឪពុក​ចាប់រំលោភ​ទេ ដោយ​ខ្លាច​ឪពុក​ធ្វើ​ទារុណកម្ម​មក​លើ​នាង គ្រាន់តែ​ប្រាប់​ម្តាយ​ថា ឪពុក​ដេញចាប់​នាង​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពី​ប្រាប់​ម្តាយ​ហើយ នាង​មិន​ទុកចិត្ត​ខ្លាច​ម្តាយ​ស្តីបន្ទោស​ឪពុក ហើយ​ត្រូវ​ឪពុក​ធ្វើបាប នាង​ក៏​ដាច់​ចិត្ត​លួច​រត់​ចេញពីផ្ទះ ដើម្បី​រក​អ្នក​ជួយ​សង្គ្រោះ​ដោយ​មិន​បាន​ប្រាប់​ម្តាយ​ឲ្យ​ដឹង​ថា ទៅ​ទីណា​នោះ​ទេ ។

លោក​វរសេនីយត្រី​នាយ​រង​ការិយាល័យ​នគរ​បា​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ក្មេង​ស្រី​រង​គ្រោះ​រត់​ចេញពីផ្ទះ​នោះ នាង​បាន​មក​ជួបនឹង​បុគ្គលិក​អង្គការ​លី​កាដូ ប្រចាំការ​នៅ​ស្រុក​ឈូក ពេល​នោះ​នាង​បាន​រាយការណ៍​ប្រាប់​អង្គការ​អំពី​ទ​ង្វើ​រ​របស់​ឪពុក​បង្កើត​ដែល​បាន​ប្រព្រឹត្ត​មក​លើ​រូប​នាង​ ។

ពេល​ទទួល​បាន​ព័ត៌មាន​នេះ មន្ត្រី​អង្គការ​លី​កាដូ​ក៏​បាន​នាំ​នាង​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត ទើប​លោក​ឧត្តមសេនីយ៍​ស្នងការ និង​លោក​ឧត្តមសេនីយ៍​ស្នងការ​រង និង​ជា​នាយការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​នាំ​ខ្លួន​បុរស​ជា​ឪពុក​នោះ​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​រូប​នេះ​ពុំ​បាន​សារភាព​នូវ​ទ​ង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​លើ​កូន​ខ្លួនឯង​នោះ​ទេ ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច្ច័យ​ពី​ក្រុម​គ្រូពេទ្យ​ដែល​សមត្ថកិច្ច​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ពិនិត្យ​នោះ បាន​សន្និដ្ឋាន​ថា នាង​ពិតជា​បាន​ដាច់​សន្ទះ​ព្រហ្មចារី​យ៍​ពិតប្រាកដ​មែន ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​ហៅ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មក​សាកសួរ​ជុំវិញ​ករណី​ខាងលើ​នេះ ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់​មិន​ប្តឹង​ទេ ប៉ុន្តែ​បើ​ប្តី​ប្រព្រឹត្ត​លើ​កូន​ខ្លួនឯង​អីុចឹង​មែន​នោះ សូម​ឲ្យ​ផ្តន្ទាទោស​តាម​ច្បាប់​ចុះ ឲ្យ​សម​នឹង​ទ​ង្វើ​រ​របស់​គាត់ ។

ចំណែក​ក្មេង​រង​គ្រោះ​ត្រូវ​បាន​អង្គការ​លី​កាដូ​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី នាំ​ទៅ​កាន់​មណ្ឌល ដើម្បី​ព្យាបាល និង​ថែទាំ​សុខភាព ។ រីឯ​ឪពុក​ជា​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕