ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​តូចចិត្ត​មាន​ជម្ងឺ​រ៉ាំរ៉ៃ បុរស​ម្នាក់​ចង​.​ក​ស្លា.ប់ចោល​ប្រពន្ធ​និង​កូនប្រុស​៣​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដាច់​ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង​.​ក​ធ្វើ​អត្តឃា.ត​សង្ស័យ​តូចចិត្ត​ដោយសារ​មាន​ជម្ងឺ​រ៉ាំរ៉ៃ​មើល​មិនជា ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៩ កក្កដា ២០១៥ នៅ​ភូមិ​ត្រពាំង​ចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដាច់​ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​សង្ស័យ​តូចចិត្ត​ដោយសារ​មាន​ជម្ងឺ​រ៉ាំរ៉ៃ​មើល​មិនជា ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៩ កក្កដា ២០១៥ នៅ​ភូមិ​ត្រពាំង​ចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​មានឈ្មោះ អីុ កូយ អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សឹម ផា​ន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ព្រមទាំង​មានកូន​ប្រុស​៣​នាក់ ។ គ្រួសារ​នេះ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជម្ងឺមហារីក​គ្រ​លាន​រ៉ាំរ៉ៃ​យូរ​មក​ហើយ ប្រហែលជា​គាត់​តូចចិត្ត​នឹង​ជម្ងឺ​រ៉ាំរ៉ៃ​របស់​គាត់​ហើយ​មាន​ជា​ដាច់​ចិត្ត​សម្លាប់​ខ្លួន​បែប​នេះ ព្រោះ​ក្រុម​គ្រួសារ​យើង​មិន​ដែល​មាន​ទំនាស់​នឹង​គ្នា​នោះ​ទេ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ព្រលឹម​ឡើង​គាត់​ដាំបាយ​ និង​ធ្វើ​ម្ហូប​ទុក​ប្តី​ខ្លះ និង​យក​ទៅ​ហូប​នៅ​រោងចក្រ​ខ្លះ ។ លុះ​ល្ងាច​ឡើង​ពេល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ ក៏​ឃើញ​សំបក​កំប៉ុង​ស្រា​បៀរ​៥​កំប៉ុង​នៅ​ក្នុងផ្ទះ និង​ឃើញ​ប្តី​របស់​គាត់​ចង​.​កដោយ​ក្រ​ម៉ា​នឹង​ផ្ទោង​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ថា​គាត់​ចង​.​ក​​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ។

ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា សព​ប្តី​របស់​គាត់​ត្រូវ​ដឹក​យក​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕