ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​បង្ក្រាបទីតាំង​ស្តុក​ឈើ​ ដកហូត​ឈើ​ប្រណីត​បាន​២៥២​ដុំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៥៣២ ផ្លូវ​១៩៨៤ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប និង​ដកហូត​បាន​ឈើ​ប្រណីតប្រភេទ​នាងនួន និង​គ្រញូង​ សរុប​២៥២​ដុំ ។

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៥៣២ ផ្លូវ​១៩៨៤ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប និង​ដកហូត​បាន​ឈើ​ប្រណីតប្រភេទ​នាងនួន និង​គ្រញូង​ សរុប​២៥២​ដុំ ។ ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ។

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​នេះ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង កែវ សុ​ជាតិ និង​លោក អ៊ុ​ន វណ្ណ​រិ​ទ្ធិ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​នេះ សមត្ថកិច្ច​រក​ឈើ​ញ​ឈើ​គ្រញូង​ចំនួន​២៣៩​ដុំ ស្មើនឹង​៧៣៥​គីឡូក្រាម និង​ឈើ​នាងនួន​ចំនួន​១៣​ដុំ ស្មើនឹង​១,៣៨៦​គូប ។

សមត្ថកិច្ច​បានឱ្យ​ថា ឈើ​ដែល​ដកហូត​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កណ្តាល​ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕