ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស៊ុ​យ​ហ៊្សុយគីស្មាស​វ៉ា​កុង​តឺន័រ​ជ្រុល​បុក​រថយន្ត​នី​ស្សាន់​មួយ​បាំង​កន្លះ​​​របួសធ្ងន់ពីរ​នាក់

8 ឆ្នាំ មុន

ខេត្តកំពត ​៖ បុរស​ពីរ​នាក់​បាន​រង​របួស​​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុយគី​ស្មាស់ ​ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ ឌុ​ប​គ្នា​ពីរ​នាក់​ចេញពី​ផ្សារ​កំពត​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លើ​ផ្លូវជាតិ​លេខ​៣កំពត ភ្នំពេញ

ខេត្តកំពត ​៖  បុរស​ពីរ​នាក់​បាន​រង​របួស​​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ៊្សុយគី​ស្មាស់ ​ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ ឌុ​ប​គ្នា​ពីរ​នាក់​ចេញពី​ផ្សារ​កំពត​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លើ​ផ្លូវជាតិ​លេខ​៣កំពត ភ្នំពេញ ហើយ​បាន​បើក​វ៉ា​រថយន្ត​កុង​តឺ​ន័រ​ដែល​បើក​ស្រប​ទិស​គ្នា​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាកនី​ស្សាន់​មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ទៀតដែល​កំពុង​បើកបរ​ប​ញ្ច្រាសទិស​គ្នា ​។

ហេតុ​ការ​ណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១២ និង៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ​កក្កដា ​២០១៥ នៅ​លើ​ផ្លូវជាតិ​ខាងលើ​ស្ថិត​ក្នុងភូមិ​បឹង​តា​រោង ឃុំព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យហ៊្សុយគី​ស្មាស់​ឌុ​ប​គ្នា​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ មាន​រថយន្ត​កុង​តឺន័រ​ទ្រុង​វែង​មួយ​គ្រឿង​បើក​ពីមុខ​ស្រប​ទិស​គ្នាពេល​នោះ​ម៉ូតូ​ក៏បាន​បើក​វ៉ា​រថយន្ត​កុង​តឺន៍រ​នោះ ​ខណៈ​នោះ​ដែរ​​​រថយន្ត​ម៉ាក​នី​ស្សាន់បានមក​ដល់ធ្វើ​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះជ្រុលទៅ​​បុក​ថ្ពាល់​រថយន្ត​ពេញ​ទំ​ហឹង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោកកណ្តាល​ថ្នល់​ សំណាងល្អ​មនុស្ស​មិន​ខ្ទាត​ចូល​កង់​រថយន្ត បើ​ចូល​កង់​រថយន្ត​ត្រូវ​ស្លាប់​ទាំង​ពីរនាក់​តែ​ម្តង​ ប៉ុន្តែគ្រាន់តែ​រង​របួសធ្ងន់​ម្នាក់​ បាក់ជើង​ខាងឆ្វេង និង​ម្នាក់​ទៀត​បោក​ក្បាល​នឹង​ថ្នល់សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ​​ត្រូវ​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព