ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជិត​១០០​នាក់​លើកគ្នា​តវ៉ា​បិទ​ផ្លូវលំ​មួយ​ខ្សែ ទប់ស្កាត់រ​ថយ​ន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន ប្រាក់ តិ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ជិត​១០០​នាក់​បាន​លើកគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​មិន​ឱ្យ​ក្រុមហ៊ុន​ឈ្មោះ​ប្រាក់ តិ ដឹក​ដី ខណៈ​រថយន្ត​ដឹក​ដី​នោះ បាន​ធ្វើ​ឱ្យ​ខូច​ផ្លូវលំ​មួយ​ខ្សែ​នេះ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ជិត​១០០​នាក់​បាន​លើកគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​មិន​ឱ្យ​ក្រុមហ៊ុន​ឈ្មោះ​ប្រាក់ តិ ដឹក​ដី ខណៈ​រថយន្ត​ដឹក​ដី​នោះ បាន​ធ្វើ​ឱ្យ​ខូច​ផ្លូវលំ​មួយ​ខ្សែ​នេះ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ កក្កដា ២០១៥ ស្ថិត​ក្នុងភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀម
រាប ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​មិនមែន​ចង់​បិទផ្លូវ​សាធារណៈ​មិន​ឱ្យ​ពលរដ្ឋ​ជិត​ឆ្ងាយ​ធ្វើ​ចរាចរណ៍​នោះ​ទេ ការ​ធ្វើ​នេះ គឺ​ប្រឆាំង​មិន​ឱ្យ​ក្រុមហ៊ុន​ឈ្មោះ​ប្រាក់ តិ បើករថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លួ​វ​បន្ត​ទៀត ។

ប្រភព​បន្ត​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ក្រុមហ៊ុន​ខាងលើ រកស៊ី​បំផ្លាញ​ផ្លូវ​របស់​ពលរដ្ឋ តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់ ចេញ​មុខ​មក​ធ្វើការ​ហាមឃាត់ ឬ​ហៅ​ទៅ​ណែនាំ​ឡើយ ។ ផ្លូវលំ​មួយ​ខ្សែ​នេះ ជា​ផ្លូវ​មូលនិធិ​ឃុំ​ដែល​ពលរដ្ឋ​បាន​រៃ​អង្គាស​គ្នា​ចូលរួម​ស្ថាបនា​កសាង​ផ្លូវ​កាលពី​កន្លង​មក​។

ប្រភព​បញ្ជាក់​ថា ក្នុង​ពេល​ពួក​គាត់​ធ្វើការ​បិទផ្លូវ​នោះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន ប្តឹង​ពួក​គាត់​ដោយ​ចោទ​ថា បិទផ្លូវ​សាធារណៈ ហើយ​ឃុំ​បាន​កោះហៅ​ពួក​គាត់​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នោះ ។ លុះ​ពេល​ពួក​គាត់​មក​កាន់​សាលាឃុំ បែរជា​ខាង​ក្រុមហ៊ុន មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ពួក​គាត់​សោះ ហើយ​ក្រុមហ៊ុន​នោះ​នៅ​តែ​បន្ត​ការ​ដឹក​បំផ្លាញ​ផ្លូវ​ដដែល ទើប​ពួក​គាត់​ស​ម្រ​ច​លើកគ្នា​មក​តវ៉ា​បិទផ្លូវ​មិន​ឱ្យ​បើកបរ​ដឹក​ដី​តទៅ​ទៀត​។   

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ពេល​ដែល​ពួក​ខ្ញុំ​ធ្វើ​នេះ​ក៏​ឃើញ​មាន​វត្តមាន​ខាង​អាជ្ញាធរ​ស្រុក មក​ប្រាប់​ឱ្យ​ពួក​ខ្ញុំ ត្រឡប់​ទៅ​វិញ​សិន​ទៅ ចាំ​ធ្វើការ​ដោះស្រាយ​សម្របសម្រួល​គ្នា​ជា​ក្រោយ ដោយ​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ ទើប​ពួក​គាត់​ស​ម្រ​ច​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​។ ប៉ុន្តែ​ប្រសិនបើ ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ អាជ្ញាធរ មិន​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់​នោះ​ទេ គឺ​នាំ​គ្នា​ទៅ​បិទផ្លូវ​សា​ជា​ថ្មី​ម្តងទៀត​ជា​លើក​ទី​២ ប្រឆាំង​និង​ក្រុមហ៊ុន​នោះ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព