ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​សាសនា​ក្រុង​ឡក​យ៉ាង ​ស្នើ​ឲ្យ​កម្ពុជា​សាងសង់​វត្ត​ខ្មែរ​ក្នុង​វត្ត​សេះស​ប្រទេស​ចិន

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ ព្រះ​តេជ​គណ អ៊ី​ង ឡឹ​ក អនុប្រធាន​គណៈកម្មការ​សាសនា​ខេត្ត​ហ័​រណា​ន ​ប្រធាន​សមាគម​សាសនា​ក្រុង​ឡក​យ៉ាង និង​ជា​ព្រះ​ចៅអធិការ​វត្ត​សេះស ក្រុង​ឡក​​យ៉ាង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ស្នើ​សុំ​រាជរដ្ឋាភិបាល​កម្ពុជា

​រាជ​ធានីភ្នំពេញ ៖ ព្រះ​តេជ​គណ អ៊ី​ង ឡឹ​ក អនុប្រធាន​គណៈកម្មការ​សាសនា​ខេត្ត​ហ័​រណា​ន ​ប្រធាន​សមាគម​សាសនា​ក្រុង​ឡក​យ៉ាង និង​ជា​ព្រះ​ចៅអធិការ​វត្ត​សេះស ក្រុង​ឡក​​យ៉ាង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ស្នើ​សុំ​រាជរដ្ឋាភិបាល​កម្ពុជា ​តាម​រយៈក្រសួង​ធម្មការ និង​សាសនា ​ឲ្យ​មានការ​សាងសង់​វត្ត​ខ្មែរ​មួយ​នៅ​ក្នុង​បរិវេណ​វត្ត​សេះស ​​នៅ​ប្រទេសចិន​ ក្នុង​ន័យ​បង្ហាញ​ពី​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​ទៅ​ដល់​ពិភពលោក​ទាំងមូល​ ។

សង្ឃដីកា​របស់​ព្រះ​តេជ​គណ អ៊ី​ង ឡឹ​ក ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ ​និង​សាសនា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​កក្កដា ​២០១៥ នៅទីស្តី​ការក្រសួង​ ។

ព្រះ​តេជ​គណ​បញ្ជាក់​ថា ប្រជាជន​កម្ពុជា ​និង​ប្រជាជន​ចិន​ គឺ​ជឿ​លើ​ព្រះពុទ្ធ​សាសនា​ ​ការ​អប់រំ​តាម​រយៈ​ព្រះពុទ្ធ​សាសនា​ បាន​ធ្វើ​ឲ្យ​មនុស្ស​មានការ​ជឿ​លើ​បាប​និង​បុណ្យ​។ ​ព្រះ​តេជគុណ​បាន​បន្ថែម​ថា ក្រោម​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល វត្ត​សេះស​បាន​ពង្រីក​ផ្ទៃដី​បន្ថែម​រហូត​ដល់​១​គីឡូម៉ែត្រ​ការ៉េ​ ហើយ​មាន​អ្នក​ជឿ​លើ​ព្រះពុទ្ធ​សាសនា​យ៉ាង​ច្រើន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ប្រទេស​ឥណ្ឌា ថៃ​ និង​មី​យ៉ា​ន់​ម៉ា បាន​សាងសង់​វត្ត​ព្រះពុទ្ធ​សាសនា​លើ​បរិវេណ​វត្ត​សេះស​រួចរាល់​ហើយ​ ​ព្រះ​តេជ​គណ​ចង់​ឲ្យរាជរដ្ឋាភិបាល​កម្ពុជា​ សាងសង់​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​នៅ​លើ​បរិវេណ​វត្ត​របស់​ព្រះ​អង្គ​​​ ។

ជា​ការ​ឆ្លើយ​តប​លោក មិន ឃិ​ន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែល​ប្រទេស​ចិន​មាន​បំណង​ចង់​កសាង​វត្ត​ខ្មែរ​នៅ​លើ​ទឹកដី​របស់​ខ្លួន ​ហើយ​សង្ឃឹមថា​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ និង​អរិយធម៌​ដ៏​រុងរឿង​របស់​បុព្វបុរស​ខ្មែរ​ពី​ជំនាន់​មុន​ៗ ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាងច្រើន​មក​សិក្សា​ស្វែង​យល់​ពី​តម្លៃ​កេរដំណែល​​វប្បធម៌​របស់​កម្ពុជា​ ៕

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព