ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នងក្នុង​ក្រុង​កំពង់​ឆ្នាំងរង​គ្រោះ​ដោយ​ខ្យល់​ក​ន្ត្រា​ក់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងក្រុង​កំពង់ឆ្នាំងចំនួន​១៧​ខ្នង ក្នុង​នោះ​ផ្ទះ​ចំនួន​១២​ខ្នង​បាន​របើក​ដំបូល និង​៥​ខ្នង​រលំ​ដល់​ដី ដោយសារ​ខ្យល់ព្យុះ​ក​ន្ត្រា​ក់ កាលពី​វេលា​ម៉ោង​៥​ និ​១៥​នាទី​ល្ងាច​

ខេត្តកំពង់ឆ្នាំង ​៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងក្រុង​កំពង់ឆ្នាំងចំនួន​១៧​ខ្នង ក្នុង​នោះ​ផ្ទះ​ចំនួន​១២​ខ្នង​បាន​របើក​ដំបូល និង​៥​ខ្នង​រលំ​ដល់​ដី ដោយសារ​ខ្យល់ព្យុះ​ក​ន្ត្រា​ក់ កាលពី​វេលា​ម៉ោង​៥​ និ​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៨ ​កក្កដា ​​២០១៥ ខណៈ​មាន​ភ្លៀង​ និង​ខ្យល់​រយៈពេល​ជាង​១​ម៉ោង ។

​លោក ឆាយ ខេ​មរ​ត្ន័ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​​​ថា​ តាម​របាយការណ៍​របស់​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ប៉ុស្តិ៍មូលដ្ឋាន​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ខ្យល់​ក​ន្ត្រា​ក់ ​និង​ព្យុះ​ភ្លៀង កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ​កក្កដា ​​២០១៥ បាន​ធ្វើ​ឱ្យផ្ទះ​ប្រជាពលរដ្ឋនៅ​ក្នុង​សង្កាត់​២ រង​ផល​ប៉ះពាល់​ចំនួន​១៧​ខ្នង ​នៅ​ក្នុង​នោះ​ផ្ទះ១២ខ្នង បាន​ប៉ើ​ង​ដំបូល ​និង​ជញ្ជាំង និង​ផ្ទះ​៥​ខ្នង​ទៀត​បាន​រលំ​ដល់​ដី​។

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែលរង​គ្រោះ​ទាំងអស់​ខាងលើ​នេះ គឺ​នៅ​ក្នុងភូមិ​ទី​៤ សង្កាត់​ខ្សា​ម មាន​ចំនួន​៧​ខ្នង នៅ​ក្នុងភូមិ​ចុង​កោះ​៧​ខ្នង ជា​របស់​បងប្អូន​ខ្មែរអ៊ិស្លាម និង​នៅ​ក្នុងភូមិ​កោះក្របី​ក្រោម សង្កាត់​ផ្សារឆ្នាំង ចំនួន​២​ខ្នង​។

ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ អាជ្ញាធរ​សង្កាត់​កំពុង​ចុះ​ស្រង់​ឈ្មោះ​ធ្វើ​របាយការណ៍​លំអិតដើម្បី​រាយការណ៍​ជូន​លោក​ប្រធាន​សាខា​កាកបាទ​ក្រហម​ក្រុង​កំពង់ឆ្នាំងត្រៀម​យក​អំណោយ​សង្គ្រោះ​​​បន្ទាន់​របស់​កាកបាទក្រហម​ខេត្តយក​ទៅ​ចែក​ជូន​ជន​រង​គ្រោះ​៕​