ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កាន់ដៃ​ដែក​ក្រោម​ដំបូល​ការពារ​កំ​ដៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ច្រេះ​ស៊ីដាច់​ជិត​អស់អ្នក​ស្រុក​រិះគន់​ថា​គ្មាន​អ្នក​កែ​លម្អ

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ថ្វី​ត្បិត​តែ​វា​ជា​រឿង​ដដែល​ៗ ​ប៉ុន្តែ​បើ​មិន​សរសេ​រអ្នកស្រុក​គេ​ចេះ​តែ​រិះគន់​រាល់ថ្ងៃ​ថា​ គ្មាន​ន​ណា​មើលឃើញ​សោះ​។​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ថ្វី​ត្បិត​តែ​វា​ជា​រឿង​ដដែល​ៗ ​ប៉ុន្តែ​បើ​មិន​សរសេ​រអ្នកស្រុក​គេ​ចេះ​តែ​រិះគន់​រាល់ថ្ងៃ​ថា​ គ្មាន​ន​ណា​មើលឃើញ​សោះ​។​ តើ​ជា​រឿង​អ្វី? ធាតុ​ពិត​រឿង​បង្កាន់ដៃ​ដែក​ក្រោម​ដំបូល​ការពារ​កំ​ដៅ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​មាន​ប្រវែង​មិន​ក្រោម​ពី​ជិត​១០០​ម៉ែត្រ​ទេ​ត្រូវ​បាន​ច្រេះស៊ីដាច់​ស្ទើរ​អស់​ប្រហោង​ខេ​ង​ខូង​ និង​កន្លែង​ខ្លះ​គេ​យក​ក្រណាត់​រុំ ​ព្រោះ​ខ្លាច​មុត​ដៃ​អ្នកដំណើរ​ជាតិ​ និង​អន្តរជាតិ​ប្រៀប​ដូច​ជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មួយ​នេះ​គ្មាន​ថវិកាចំណូល​រដ្ឋ​សោះ​អ៊ីចឹង​។​

ករណី​ខាងលើ​បាន​កើត​មាន​ជា​យូរ​មក​ហើយ​ៗ​ដោយសារ​បញ្ហា​នេះ​គ្មាន​ន​រណា​គេ​យក​ភ្នែក​មើល​អ្នកដំណើរ​ជាតិ ​និង​អន្តរជាតិ​ដែល​ដើរ​ឆ្លងកាត់​មួយ​ថ្ងៃ​ៗ​រាប់​សិប​នាក់​ ខ្លះ​មិន​បាន​គិតដល់​ពី​បង្កាន់ដៃ​ដែក​នេះ​ថា ​មាន​ច្រេះ​​ស៊ីដាច់រ​ឃឹ​ង​នោះ​ពេល​លើកដៃ​កាន់​ ឬ​តោង​ទើប​ភ្ញាក់ខ្លួន​ព្រើត​តែ​ម្ដង ហើយពន្លយ​សម្ដី​ថា​ ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​តំណាង​ឲ្យ​មុខមាត់​ប្រទេស​ជាតិ ​ហើយ​មាន​ចំណូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត ​ហេតុ​អ្វី​គេ​បណ្ដោយ​ឲ្យ​ក្លាយទៅជា​បែប​ហ្នឹង​។​

ក្នុង​ការ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ​បើ​អាកាសធាតុ​អំណោយផល​អ្នកដំណើរ​បាន​ធ្វើ​ដំណើរ​ហូរហែ ​ប៉ុន្តែ​បើសិនជា​ចំ​ពេល​មាន​ភ្លៀង​វិញ​អ្នក​ទេសចរ​​បរទេស​តែង​នាំ​គ្នា​ឈរ​ត្រៀបត្រា​នៅ​ក្រោម​ដំបូល​ការពារ​កំ​ដៅ​នោះ ​ហើយ​អ្វី​ដែល​សំខាន់​គឺ​ក្រុម​ភ្ញៀវ​ទេសចរ ​នឹង​ឃើញ​បង្កាន់ដៃ​ដែក​ដែល​មិនល្អ​នេះ ​ព្រោះ​មិន​ហ៊ាន​ប៉ះ​ ឬ​កាន់​ម្យ៉ាង​ខា្ល​ច​មុត​ដៃ ​ម្យ៉ាង​ខ្លាច​ច្រេះ​នោះ​ប្រឡាក់​ខោអាវ​តែ​ម្ដង​។​

នៅ​ពេល​ដែល​ឃើញ​ហេតុការណ៍​បែប​នេះ​មជ្ឈដ្ឋាន​អ្នក​រិះគន់​ជា​ច្រើន​លើក​ឡើង​ថា​ មិន​គួរ​មន្ត្រី​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​យក​ភ្នែក​បែប​នេះ​ឡើយ ​ព្រោះ​ច្រក​ទ្វារ​មួយ​នេះ​ភ្ញៀវ​ទេសចរ​​បរទេស​ឆ្លងកាត់​មួយ​ឆ្នាំ​ៗ​រាប់​ម៉ឺន​នាក់​វា​ពិតជា​គួរ​ឲ្យ​ខ្មាសគេ​ណាស់​។​

ជុំវិញ​បញ្ហា​ខាងលើ​លោក​អា​ន វ​ណ្ណៈ ​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ចំពោះ​បង្កាន់ដៃ​ដែល​ច្រេះស៊ី​នេះ​ខាង​លោក​កំពុង​រៀបចំ​គម្រោង​ជួសជុល​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ សំខាន់​គឺ​រង់ចាំ​ថវិការ​ពី​ស្ថាប័ន​មួយ​ដែល​គេ​សន្យា​ជួយ​តែ​ម្ដង​។​

គួរ​បញ្ជាក់​ថា​បញ្ហា​ខាងលើ​កាលពី​ប្រហែល​០១​ឆ្នាំ​មុន​កោះសន្តិភាព​ក៏​ធ្លាប់​លើក​មក​ស​សេរ​ដែរ ​តែ​មក​ទល់​ពេល​នេះ​អ្វី​ៗ​នៅ​តែ​ដដែល​ ម្យ៉ាង​ពេល​ឆ្លងកាត់​ច្រក​ទ្វារ​អ្នកស្រុក​ចេះ​តែ​រិះគន់​វា​ហាក់ដូចជា​ស្រ​គា​ត្រចៀក​ពេក​ទើប​លើក​មក​ស​សេរ​ម្ដងទៀត​៕​​