ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​គ្រញូង​ប្រមាណ​ជាង​២០០​ដុំជាប់អន្ទាក់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ​ឈើ​គ្រញូង​ប្រមាណ​ជា​២៦១​ដុំ ដែល​ឈ្មួញ​បាន​លាក់​ទុកនៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រឯម​ជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត​ បាន​ជាប់អន្ទាក់​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​

ខេត្ត​ព្រះ​វិហារ​ ៖ ​ឈើ​គ្រញូង​ប្រមាណ​ជា​២៦១​ដុំ ដែល​ឈ្មួញ​បាន​លាក់​ទុកនៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រឯម​ជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត​ បាន​ជាប់អន្ទាក់​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា កន្លង​ទៅ​នេះ ។

តាម​​​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើបាន​ប្រាប់​ឱ្យ​ដឹង​ នៅ​ថ្ងៃ​ទី​២៨ ​កក្កដា ​​២០១៥​នេះ​ថា ដោយ​យោង​តាម​ដីកាឆែកឆេរ​លំនៅ​ឋាន​ផ្ទះ​ជួលបន្ទប់​លេខ ត​១៤ ​ដែលឈ្មោះ ទុ​យ តូ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជួល​នៅ​ភូមិ​ស្រឯម​ជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត របស់​សាលាដំបូង​ខេត្តព្រះវិហារបាន​ឱ្យ​ដឹង​ថា ដោយ​សង្ស័យ​ផ្ទះ​ខាងលើ​មាន​ផ្ទុក​បទល្មើស​ឈើ​គ្រញូង ​​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ​បាន​សហការ​ជាមួយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ជាំ​ក្សាន្តចុះ​ឆែកឆេរ​លំនៅ​ឋាន​ជនសង្ស័យ​ខាងលើ ឃើញ​ឈើ​គ្រញូង​ដែលឈ្មួញ​​​យក​មក​លាក់​ទុកប្រាកដ​មែន ។

មន្ត្រី​ដដែល​បន្ត​ថា ក្នុង​សកម្មភាព​ឆែកឆេរ​នោះ​ដែរ​ជនសង្ស័យហាក់បីដូចជា​ដឹងខ្លួន ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។    ​

សូម​បញ្ជាក់​ផង​ដែរ ការ​ចុះ​បង្ក្រាប​នៅ​ថ្ងៃ​នោះ​​ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​ឈើ​គ្រញូង​ប្រមាណ​២៦១​ដុំ ស្មើនឹង​១៤៩០​គីឡូក្រាម ម៉ូ​ទ័​រ​៤​គ្រឿង ។ មក​ដល់​ពេល​នេះ​វត្ថុ​តាង​ទាំងអស់ មន្ត្រី​ជំនាញបាន​យក​មក​រក្សា​ទុកនៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព