ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្តី​កា.ប់​​​ប្រពន្ធ​​ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​ស្លា.ប់​​ភ្លាម​ៗនៅ​​កន្លែង​កើតហេតុ

8 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​យក​ព័ត៌​មាន ​ជំហាន​​ដំបូង​បាន​ឱ្យ​ដឹង​​​ថា ​​​មាន​ករណី​ឃាត​កម្ម​​មួយ​បង្ក​ឡើង​ដោយ​​បុរស​ជាប្តី​​ឈ្មោះ វង គៀង អាយុ​៤៤​ឆ្នាំ ​​​បាន​យក​​កាំ​បិត​ខ្វែវ​កកុក​​កា.ប់​ប្រហារ​ប្រពន្ធ​ចំនួន​៤​កាំបិត​ខ្វែវ

ខេត្ត​កំពង់​ធំ ៖ ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​យក​ព័ត៌​មាន ​ជំហាន​​ដំបូង​បាន​ឱ្យ​ដឹង​​​ថា ​​​មាន​ករណី​ឃាត​កម្ម​​មួយ​បង្ក​ឡើង​ដោយ​​បុរស​ជាប្តី​​ឈ្មោះ វង គៀង អាយុ​៤៤​ឆ្នាំ ​​​បាន​យក​​កាំ​បិត​ខ្វែវ​កកុក​​កាប់​ប្រហារ​ប្រពន្ធ​ចំនួន​៤​កាំបិត​ខ្វែវ ​ត្រូវ​ចំ កញ្ចឹងក១កាំបិត ដៃស្តាំ២កាំបិត និង​ក្បាល១កាំបិត ​បណ្តាល​ឱ្យ​ស្លាប់​​ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើតហេតុ ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលាម៉ោង​​៦និង​១០​នាទី​ព្រឹក ថ្ងៃទី២៩ កក្កដា ​២០១៥ ស្ថិត​នៅ​​​ភូមិ​​ស្រែរំចង់ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ។

​តាមការ​ស្រាវជ្រាវ​​​របស់មន្ត្រី​សមត្ថកិច្ច​​ជា​បឋម​ ​​បាន​ឱ្យ​ដឹង​ថា ​​​មូលហេតុ​ ​ដែល​បុរស​ជា​ប្តី​​​កាប់​ប្រហារ​​ប្រពន្ធ​​​ខាង​លើនេះ បណ្តាល​​មកពី​បុរស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ ។

​ក្រោយ​កើតហេតុ ​​​​ជន​សង្ស័យ​​​ជា​ប្តី​ត្រូវ​បាន​​សមត្ថកិច្ច​ចាប់​​ឃាត់ខ្លួន ​និង​កសាង​សំណុំ​រឿង​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅលើទំព័រកាសែត​កោះសន្តិភាព​