ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​​នគរបាល​​ជាតិ​កំពុង​​បន្ត​យ៉ាង​​សកម្ម​ក្នុង​​ការ​ស្វែងរក​ចាប់​ខ្លួន​​ទណ្ឌិត ឈូក បណ្ឌិត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​វ៉េបសាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា អគ្គស្នងការ​រង​នគរបាល​ជាតិ​កំពុង​បន្ត​យ៉ាង​សកម្ម ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បា​វិត​ខេត្តស្វាយរៀង ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​បា.ញ់​ឱ្យ​របួស​ទៅ​លើ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

រាជធានី​ភ្នំពេញ ៖ យោង​តាម​វ៉េបសាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា អគ្គស្នងការ​រង​នគរបាល​ជាតិ​កំពុង​បន្ត​យ៉ាង​សកម្ម ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បា​វិត​ខេត្តស្វាយរៀង ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​បាញ់​ឱ្យ​របួស​ទៅ​លើ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ នេះ​ថា ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មិន​មានការ​ធ្វេសប្រហែស ឬ​បន្ធូរ​ដៃ​ក្នុង​ការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ពិរុទ្ធជន ឈូក បណ្ឌិត យក​មក​ផ្តន្ទាទោស​នោះ​ទេ ។

រយៈពេល​កន្លង​មកនេះ ករណី​ពិរុទ្ធជន ឈូក បណ្ឌិត គឺជា​ករណី​មួយ ដែល​តុលាការ​បាន​ជំនុំជម្រះ​សម្រេច​ទោស​រួច​ហើយ ហើយ​ក៏​បាន​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​ផង​ដែរ កាលពី​ថ្ងៃ​ទី​២៥ មិថុនា ២០១៥ មក​ម្ល៉េះ ។ ចាប់ពី​ពេល​នោះ​មក កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​កំពុង​បន្ត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ ជា​ពិសេស​ដោយ​មានការ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដាច់ខាត​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​ក្រើនរំលឹក​ជា​បន្តបន្ទាប់ និង​បាន​ប្រគល់​ភារកិច្ច​ច្បាស់លាស់​ឱ្យ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​មាន​កម្លាំង​ជំនាញ​មួយ​ក្រុម​ធ្វើ​ការងារ​នេះ និង​ស្រាវជ្រាវ​ធ្វើ​ម៉េច​តាម​ចាប់​ទណ្ឌិត ឈូក បណ្ឌិត យក​មក​ផ្តន្ទាទោស​ឱ្យ​បាន​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព