ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​៥០​​ដុល្លារ​​អា​មេ​រិ​ក​ជូន​​​ដល់​ជីដូន​​ផ្ទុក​មេ​រោគ​​មើល​ថែ​​ចៅ​​ភ្លោះ​២​​នាក់​​​អាយុ​៨​​ខែ

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ អំណោយ​​៥០​ដុល្លារ​អាម​រិ​​កបាន​ដល់​ដៃ​កូនភ្លោះ​២​នាក់​អាយុ​៨​ខែ ដែល​​រស់នៅ​ជាមួយ​ជីដូន​កើត​​អេ​ដស៍ ដែល​
មា្ត​យ​ជាប់​ពន្ធនាគារ​តាម​រយៈ​កោះសន្តិភាព​​អំណោយ​ជា​ទឹកប្រាក់​ចំនួន​៥០​​ដុល្លារ​អា​មេ​រិ​ក​ពី​សប្បុរ​​​សជន​ម្នាក់ ​គឺ​លោក​គិ​ន ស្រ៊ា​ន បាន​​ជួយ​ឧ​ប​ត្ថ​ម​គាំទ្រ​​ដល់​កុមារ​កូនភ្លោះ​​២​នាក់ ទើប​មាន​អាយុ​​៨​ខែ​រស់នៅ​ជាមួយ​ជីដូន ដែល​ជា​ស្ត្រី​មេម៉ាយ​​ហើយ​ផ្ទុក​ដោយ​ជំងឺ​

​រាជ​ធានី​ភ្នំពេញ ៖ អំណោយ​​៥០​ដុល្លារ​អាម​រិ​​កបាន​ដល់​ដៃ​កូនភ្លោះ​២​នាក់​អាយុ​៨​ខែ ដែល​​រស់នៅ​ជាមួយ​ជីដូន​កើត​​អេ​ដស៍ ដែល​
មា្ត​យ​ជាប់​ពន្ធនាគារ​តាម​រយៈ​កោះសន្តិភាព​​អំណោយ​ជា​ទឹកប្រាក់​ចំនួន​៥០​​ដុល្លារ​អា​មេ​រិ​ក​ពី​សប្បុរ​​​សជន​ម្នាក់ ​គឺ​លោក​គិ​ន ស្រ៊ា​ន បាន​​ជួយ​ឧ​ប​ត្ថ​ម​គាំទ្រ​​ដល់​កុមារ​កូនភ្លោះ​​២​នាក់ ទើប​មាន​អាយុ​​៨​ខែ​រស់នៅ​ជាមួយ​ជីដូន ដែល​ជា​ស្ត្រី​មេម៉ាយ​​ហើយ​ផ្ទុក​ដោយ​ជំងឺ​អេដស៍ ដែល​ម្តាយ​បង្កើត​របស់​គេ​បាន​ត្រូវ​ជាប់​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១៣ មិថុនា ពាក់​ព័ន្ធ​ករណី​គ្រឿងញៀន​១​កូន​កញ្ចប់​តូច​​ដោយ​សា​ម៉ី​ខ្លួន​​មិន​បានដឹង​ថា​ ក្នុង​កញ្ចប់​នោះ​​ជា​អ្វី​ផង​ ។

ជាមួយ​ទឹកប្រាក់​ពី​សប្បុរស​ជន​ដ៏​តិចតួច​នេះ ជីដូន​របស់​ចៅ​កូនភ្លោះ​​កំសត់​២​នាក់​នោះ បាន​លើកដៃ​​ប្រណម​បួងសួង​ដល់​ម្ចាស់​ទាន​ឱ្យ​ជួប​តែ​ពុទ្ធ​ពរ​ល្អ​ប្រសើ​ររកស៊ី​ប្រកប​មុខរបរ​អ្វីមួយ​ឱ្យរីកចម្រើន​​ជា​រៀង​រហូត និង​ជួប​តែ​សេចក្តីសុខ​គ្រប់ប្រការ ។

ទឹកប្រាក់​​​៥០​ដុល្លារ​នេះ ត្រូវ​បាន​​ភ្នាក់ងារ​កោះសន្តិភាព​យក​ទៅ​ប្រ​គល់ជួន​លោកយាយ​ជា​ជីដូន​ចៅ​ភ្លោះ​២​នាក់​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ​កក្កដា ដែល​ជីដូន​និង​ចៅ​បាន​​ជួល​ផ្ទះ​គេ​ស្នាក់​ក្នុងភូមិ​ត្រពាំង​​ឈូក សង្កា​ត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

គួររំលឹកថា ម្តាយ​ត្រូវ​ជាប់​ពន្ធនាគារ​ចោល​កូនភ្លោះ​2​អាយុ​8​ខែ សល់​ជីដូន​មេម៉ាយ​កើត​អេ​ដស៍​មើលថែ​ពេល​នេះ​គ្មាន​អ្វី​ចិញ្ចឹម​ទេ