ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ​​នាំ​​អំណោយ​ចែក​ជូន​​ពលរដ្ឋ​ក្រីក្រ​​ចំនួន​២០​​គ្រួសារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ នេះ អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធានកិត្តិយស​កាកបាទក្រហម​ប្រចាំ​ខណ្ឌ​, លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ រួម​ទាំង​មានការ​ចូលរួម​ពី​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ នាំ​យក​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ នេះ អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធានកិត្តិយស​កាកបាទក្រហម​ប្រចាំ​ខណ្ឌ​, លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ រួម​ទាំង​មានការ​ចូលរួម​ពី​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ចំនួន​២០​គ្រួសារ ដែល​រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​១​គ្រួសារ​ៗ​មាន​អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកដោះគោ​, ទឹកក្រូច​, ស្ករ​.​ស , ឃី​ត​១ (​មុង ភួង សារុង ក្រមា​) និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ពេជ្រ កែវ​មុនី ក៏​បាន​ធ្វើការ​សំណេះសំណាល និង​ផ្តែផ្តាំ​ផ្ញើ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ ឱ្យ​ចេះ​ថែរក្សា​នូវ​សុខភាព​អនាម័យ​ឱ្យ​បាន​ល្អ ។ ចៀសវាង​ជំងឺ​ឈឺ​ស្កាត់​កើត​មាន​លើ​ខ្លួន ពោល​គឺ​ត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត​ជា
និច្ច ។