ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុសអាយុ​៣​ឆ្នាំ​ម្នាក់​ត្រូវ​រាន​ទេវតា​ធ្លាក់​សង្កត់​បែក​ក្បាលនៅ​ស្រុក​ស្វាយ​ជ្រំ

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ក្មេង​ប្រុស​អាយុ៣​ឆ្នាំ​ម្នាក់​ត្រូវ​រាន​ទេវតា​ធ្លាក់​សង្កត់​បែកក្បាល និង​ដាច់​ក្រោម​ភ្នែក​ហូរ​ឈាម​រហាម ដោយ​សារ​ទៅ​ទាញ​​លេងរាន​ទេវតា​ដែល​គេ​មិន​ទាន់ផ្ស៊ីស៊ីម៉ង់ត៍ជាប់​គ្នា​នៅឡើយ ។

ខេត្តស្វាយរៀង ៖ ក្មេង​ប្រុស​អាយុ៣​ឆ្នាំ​ម្នាក់​ត្រូវ​រាន​ទេវតា​ធ្លាក់​សង្កត់​បែកក្បាល និង​ដាច់​ក្រោម​ភ្នែក​ហូរ​ឈាម​រហាម ដោយ​សារ​ទៅ​ទាញ​​លេងរាន​ទេវតា​ដែល​គេ​មិន​ទាន់ផ្ស៊ីស៊ីម៉ង់ត៍ជាប់​គ្នា​នៅឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ម៉ោង៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា ​២០១៥ ស្ថិត​ក្នុងភូមិ​ចិន​សា ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ​ ។

បើ​តាម​សម្តី​របស់​ស្រី្ត​ឈ្មោះ ព្រំ សោភា អាយុ២៨​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ក្មេង​ប្រុស​រង​គ្រោះ​បានឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​មានឈ្មោះ មិត រតនា អាយុ៣​ឆ្នាំ ជា​កូន​ទី​១ ក្នុង​ចំណោម​កូន២​នាក់ ។ ប្រ​ភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​កូន​របស់​គាត់​បាន​ជិះ​ម៉ូតូ​ជ័រ​កូន​ក្មេង​ទៅ​លេង​ផ្ទះ​អ្នក​ជិតខាង​ម្នាក់​ដែល​នៅ​ជាប់​របង​គ្នា ដោយ​គាត់​រវល់​តែ​មើល​កូន​ម្នាក់​ទៀត​ដែល​មាន​អាយុ​ទើបតែ​៤​ខែ និង​ធ្វើ​ការងារ​ផ្ទះ​បន្តិចបន្តួច​នៅ​ក្នុងផ្ទះ ។

មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​អ្នក​ជិតខាង​រត់​មក​ប្រាប់​ថា​ កូន​របស់​គាត់​ទៅ​ទាញ​ខ្ទម​អ្នកតា​គេ​ដែល​ទើប​នឹង​ទិញ​មក​បាន​ជាង១០​ថ្ងៃ ហើយ​មិន​ទាន់​បាន​ផ្ស៊ី​ស៊ីម៉ង់ត៍នោះ​ធ្លាក់​សង្កត់​បែកក្បាល​ហូរ​ឈាម​​ ។ គ្រាន់តែ​ឮ​បែប​នោះ​រូប​គាត់​ជា​ម្តាយ​ភ័យ​យ៉ាង​ខ្លាំង ហើយរ​ត់ទៅ​មើល​កូន​ក៏​ឃើញ​ខ្ទម​អ្នកតា​នោះ​ខ្ទេច​ខ្ទី​អស់ ហើយ​កូន​របស់​គាត់​ត្រូវ​អ្នក​ជិតខាង​លើកយក​ទៅ​ជូត​ឈាម ។ ក្រោយមក​គាត់​ក៏​ហៅ​បងប្រុស​ជីដូនមួយ​ជួយ​ដឹក​កូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ភ្លាម​ៗ​ផង​ដែរ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព