ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​អ្នក​ណា​ស្រាត​…

8 ឆ្នាំ មុន

ផែនទី​កម្ពុជា​ពិតប្រាកដ​សម្រាប់​ជឿជាក់​ទាំងអស់​គ្នា​ដែល​គេ​ឱ្យឈ្មោះ​ថា ផែនទី​បោ​ន​ខ្នាត​1/100.000​នោះ មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ឬ​គេ​មិន​ឱ្យ​…
បារាំង​ដែល​ត្រួតត្រា​កម្ពុជា ​និង​ជា​អ្នក​គូស​បែងចែក​ឥណ្ឌូចិន​ប្រាកដជា​មាន​តំកល់​ទុក

ផែនទី​កម្ពុជា​ពិតប្រាកដ​សម្រាប់​ជឿជាក់​ទាំងអស់​គ្នា​ដែល​គេ​ឱ្យឈ្មោះ​ថា ផែនទី​បោ​ន​ខ្នាត​1/100.000​នោះ មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ឬ​គេ​មិន​ឱ្យ​…
បារាំង​ដែល​ត្រួតត្រា​កម្ពុជា ​និង​ជា​អ្នក​គូស​បែងចែក​ឥណ្ឌូចិន​ប្រាកដជា​មាន​តំកល់​ទុក ។ ប៉ុន្តែ​មិន​ទាន់​បាន​ឱ្យមក​កម្ពុជា​ខ្ចី​ប្រើ​ការ​នៅឡើយ​ដែរ មក​ដល់​ម៉ោង​នេះ ។

រាជរដ្ឋាភិបាល​សព្វថ្ងៃ​ ​កំពុង​ប្រើ​ផែនទី​បោ​ន​ខ្នាត​1/100.000 រហូត​ដល់​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ជា​ពិសេស​ ជាមួយ​វៀតណាម​បាន​ច្រើន​ហើយ ។ កំពុង​ទុកចិត្ត ជឿជាក់​ និង​ប្រើ​ផែនទី​នេះ​ជា​បង្អែក ។

បក្ស​ប្រឆាំង​កំពុង​បើក​យុទ្ធនាការ​ប្រឆាំង​យ៉ាង​ក្តៅ​… ​ចោទប្រកាន់​ថា អ្នក​កាន់​អំណាច​ប្រើ​ផែនទី​ក្លែងក្លាយ មាន​ប្រភព​ចេញ​មក​ពី​យួន ។ ប៉ុន្តែ​មិន​បាន​ប្រើ​ពាក្យ​ថា អា​យ៉ង​យួន​ដូច​ពី​មុន​ទេ​… ​ព្រោះ​ពាក្យ​នេះ​អាក្រក់​ណាស់​…​ អ្នក​ដែល​បង្កើត​ពាក្យ​នេះ ​យក​មក​ប្រើ​មុនគេ​គឺ​លោក សម រ​ង្ស៊ី – កឹ​ម សុខា ។

នៅ​រាជ​បណ្ឌិតសភា​កម្ពុជា ក៏​កំពុង​ប្រតិកម្ម​រឿង​ផែនទី​នេះ​ដែរ​… ​កំពុង​រៀបចំ​ចរយាត្រា​ទៅ​ស្រាវជ្រាវ​ស្វែងរក​សច្ចៈ​ធម៌​សម្រាប់​កម្ពុជា​… ​ទៅ​ស្រាវជ្រាវ​រក​ផែនទី​ឱ្យ​ដឹង​ថា មួយ​ណា​ពិតប្រាកដ ។

ភារកិច្ច​របស់​រាជ​បណ្ឌិតសភា​… ​ធ្វើ​សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា ។ បណ្ឌិត​ម្នាក់​ថ្លែង​ថា ប្រសិនបើ​រក​ផែនទី​បោ​ន ​ដែល​កម្ពុជា​តំកល់​ទុក​នោះ​ឃើញ​ហើយ ​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រើ​បោះបង្គោល​ព្រំដែន​សព្វថ្ងៃ បើ​ឃើញ​ថា​ខុស​នោះ សម្តេច​តេ​ជោ​សែន ជា​ប្រមុខ ច្បាស់​ជា​ត្រូវ​ស្រាតខោ​…​។

នៅ​ពេល​រក​មិន​ទាន់​ឃើញ​ការ​ពិត​…​ មិន​ទាន់​ដឹង​ថា អ្នក​ណា​ទេ​ដែល​ត្រូវ​ស្រាតខោ​… ​។ អ្នក​ស្រាត​… ​ប្រាកដជា​មាន​… ​ប៉ុន្តែ​ពុំ​ទាន់​ច្បាស់​ជា​អ្នក​ណា ? អា​ឡេវ​ចាំ​ថត​ទុក​…​ ទុកជា​ប្រវត្តិសាស្ត្រ ។

ប្រសិនបើ​រក​ឃើញ​ផែនទី​កម្ពុជា​ពិត​… ​អ្នក​ស្រាតខោ​…​ ឬ​អ្នក​ដែល​ត្រូវ​តែ​ដើរ​ស្រាត​… ​មាន​ច្រើន​នាក់​… ​ប៉ុន្តែ​មិន​ទាន់​ដឹង​អ្នក​ណា​… មិនយូរ​ទេ ចាំ​មើល​ស្នាដៃ​ប្រវត្តិសាស្ត្រ​របស់​រាជ​បណ្ឌិតសភា​កម្ពុជា ៕
                     អា​ឡេវ