ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន២នាក់​នៅ​ចំណុចរង្វង់​មូល​ទួល​គោក​ ដក​ហូត​ម៉ា​ទឹកកក​១៨​កញ្ចប់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ចំនួន​២​នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​កក់​២​ល្បាត​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​១ និង​១០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ កក្កដា ២០១៥

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ចំនួន​២​នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​កក់​២​ល្បាត​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​១ និង​១០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ខណៈ​ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​ដើរ​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀននៅ​ចំណុច​ស្ថានីយ​សាំង​សូគីមិច​ ផ្លូវ​លេខ​៦០៨ កែង​ផ្លូវ​២៨៩ ចំណុច​រង្វង់​មូល​ទួល​គោក សង្កាត់​បឹង​កក់​២ ។

ជន​សង្ស័យ​ទាំង​២នាក់ ម្នាក់​ឈ្មោះ​ហឿង សុ​ម៉ូលី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សន្តិ​សុខ​ឯក​ជន​ ស្នាក់​នៅ​ផ្ទះ​ជួល​មុខ​ផ្សារ​ទួល​គោក​ សង្កាត់​បឹង​កក់​២ ជា​ម្ចាស់​គ្រឿង​ញៀន និង​ម្នាក់​ទៀត​ឈ្មោះ​ប៉ែន សុផា​នីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជាង​ជួស​ជុល​រថ​យន្ត​ ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ​។

សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​ឃាត់ខ្លួន​ជនស​ង្ស័យ សមត្ថ​កិច្ច​បាន​ដក​ហូត​ម៉ា​ទឹកកក​ចំនួន​១៨​កញ្ចប់​តូច​ ម៉ូតូ​ឌ្រីម​C125 ស៊េរី​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AM៨៥៥១ មួយ​គ្រឿង ប្រាក់​ខ្មែរ​៣១ម៉ឺន​៦​ពាន់​៧០០​រៀល​ និង​៣៥​ដុល្លារ​ និង​ទូរ​ស័ព្ទ​៣​គ្រឿង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព