ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៤​នាក់​ដែល​អាវុធហត្ថ​ឃាត់ខ្លួន បាន​សារភាព​ពី​សកម្មភាព​គាស់​ផ្ទះ​នៅ​កំពង់ចាម​ហើយ

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​អាវុធហត្ថ​មួយ​រូប​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៤​នាក់​ដែល​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៧ កក្កដា ២០១៥ បាន​សារភាព​ពី​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខេត្តកំពង់ចាម​ហើយ ដោយពេល​នោះ​ពួក​គេ​យក​បានទ្រព្យ​សម្បត្តិ និង​លុយ​បាន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។

ខេត្តកំពង់ស្ពឺ ៖ តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​អាវុធហត្ថ​មួយ​រូប​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៤​នាក់​ដែល​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៧ កក្កដា ២០១៥ បាន​សារភាព​ពី​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខេត្តកំពង់ចាម​ហើយ ដោយពេល​នោះ​ពួក​គេ​យក​បានទ្រព្យ​សម្បត្តិ និង​លុយ​បាន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។ ជនសង្ស័យ​ដែល​ឆ្លើយ​សារភាព​មុនគេ​មានឈ្មោះ ឆិល សី​ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ហើយ​បក្ខពួក​៣​នាក់​ទៀត​ក៏​បាន​សារភាព​តាម​ក្រោយ​គ្នា​ដែរ​បន្ទាប់​ពី​សមត្ថកិច្ច​អាវុធហត្ថ​ធ្វើការ​សាកសួរ​យ៉ាង​យកចិត្តទុកដាក់​រួច​មក ។

សូម​រំលឹក​ថា ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​អាវុធហត្ថ​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ នៅ​ចំណុច​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ ស្ថិត​ក្នុងភូមិ​សប់​ង៉ ឃុំ​ខ្ញុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ទាំង​៤​នាក់​មានឈ្មោះ ១-​ឈិ​ន សុភាព ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​វេស សង្កាត់​តា​វេស ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ២-​ថង់ សុ​ចាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្តុ​រ សង្កាត់​ក្តុ​រ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៣-​ឆិល សី​ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្តុ​រ សង្កាត់​ក្តុ​រ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​៤-​បាន ពិសា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ក្តុ​រ សង្កាត់​ក្តុ​រ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ស្រុក​សំរោង​ទង​មួយ​រូប​បានឱ្យ​ដឹង​ថា អនុវត្ត​តាម​បទ​បញ្ចា​របស់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អាវុធហត្ថ​ស្រុកក្រោម​ឱវាទ​ដែល​មាន​មេ​បញ្ចា​ការ​ជា​អ្នកដឹកនាំ​បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ក៏​ប្រទះ​ឃើញ​មនុស្ស​៤​នាក់​ដែល​គួរ​ឱ្យ​សង្ស័យ​ក៏​បាន​តាម​ឃ្លាំមើល ពេល​នោះ​ឃើញ​ពួក​គេ​កំពុង​តែ​រៀបចំ​ជក់​ថ្នាំ ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ឃាត់ខ្លួន​បាន សមត្ថកិច្ច​បាន​ឆែកឆេរ​នៅ​ក្នុង​កាបូបស្ពាយ​១ ដោយ​ក្នុង​នោះ​មាន​ឧបករណ៍​ជា​ច្រើន​ដូច​ជា កា​បូក​ស្ពាយ​៣, ដូ​យ​ឡាន​២, ដង្កាប់​២, កន្ត្រៃ​កាត់​ដែក​ធំ​១, ដែកឆាប​៥, ដង្កាប់​អូ​តូ​ម៉ា​ទិច​១, កាត​ធានា​គារ​៣, អត្តសញ្ញាណ​បណ្ណ​១ ក្រៅពី​នោះ​សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ RCB ១​គ្រឿង​, ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ១​គ្រឿង​, លុយ​ដុល្លារ​៦០០​ដុល្លារ​, លុយ​ខ្មែរ​៦៧.០០០​រៀល​, ទូរស័ព្ទ​៥​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ព្រមទាំង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​១​ផង​ដែរ ។

បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន និង​ឆែកឆេរ​រក​ឃើញ​មាន​ឧបករណ៍​យ៉ាងច្រើន​បែប​នេះ កម្លាំង​អាវុធហត្ថ​ស្រុក​ក៏​បាន​នាំ​ខ្លួន​ក្រុម​ជនសង្ស័យ ប្រគល់​ឱ្យ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ចាត់ការ​បន្ត ។

ពេល​នេះ​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី ៕