ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម៉ាស្សា​វៀតណាម​៣​នាក់​គ្មាន​ឯកសារ​ត្រឹមត្រូវ សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ដេញ​ចេញពី​ប្រទេស

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក្រោម​ការ​​ដឹកនាំ​បញ្ជា​ផ្ទាល់​​​ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ជួន សុ​បញ្ញា

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក្រោម​ការ​​ដឹកនាំ​បញ្ជា​ផ្ទាល់​​​ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ​រុករក​ជនបរទេស​លួច​ចូល​ស្នាក់​នៅ និង​បំរើ​ការងារ​ខុសច្បាប់​នៅ​តាម​បណ្តា​ទីតាំង​ហាង​ម៉ាស្សា​នានា​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ​។ ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​ស្ត្រី​ម៉ាស្សា​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​តាម​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរ​រាប ។

លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ បាន​ប្រាប់​«​កោះសន្តិភាព​»​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនជាតិ​វៀតណាម ទាំង​៣​នាក់​នោះ​មាន ១-​ឈ្មោះ ង្វៀ​ង ធី​សាង អាយុ​៣០​ឆ្នាំ មុខរបរ​ម៉ាស្សា មានស្រុក​កំណើត កើត​នៅ​ភ្នំពេញ ត្រូវ​បាន​ឪពុក​បោះបង់​ចោល​តាំងពី​តូច រស់នៅ​ជាមួយ​អ៊ុំ​ស្រី ទី​២-​ឈ្មោះ ង្វៀ​ង ង៉ុ​ក​ហាំ​ង អាយុ​៣៧​ឆ្នាំ មុខរបរ​ម៉ាស្សា មានស្រុក​កំណើត​កើត​នៅ​ខេត្តតាកែវ ឪពុក​ជា​ជនជាតិ​វៀតណាម ម្តាយ​ជា​ជនជាតិ​ខ្មែរ និង​ទី​៣-​ឈ្មោះ សយ ណា​វី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​ម៉ាស្សា មានស្រុក​កំណើត​កើត​នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ឪពុក​ម្តាយ​បោះបង់​ចោល​តាំងពី​អាយុ​៥​ឆ្នាំ រស់នៅ​ជាមួយ​អ៊ុំ​ស្រី ។

បច្ចុប្បន្ន​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​អន្តោប្រវេសន៍​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ដេញ​ចេញពី​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ៕