ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

U 16 កម្ពុជា ​អាចយក៣ពិន្ទុពីហ្វីលីពីន​បានទេយប់នេះ ?

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ​ក្រុមជម្រើសជាតិ​កម្ពុជាក្រោមអាយុ១៦ឆ្នាំ (U 16) ​នឹងត្រូវធ្វើការប្រកួត​លើកដំបូងរបស់ខ្លួន​ក្នុងពូល​ B​ ប្រឆាំង​នឹងក្រុម ​U16 ហ្វិលីពីន​

រាជធានីភ្នំពេញ ​៖ ​ក្រុមជម្រើសជាតិ​កម្ពុជាក្រោមអាយុ១៦ឆ្នាំ (U 16) ​នឹងត្រូវធ្វើការប្រកួត​លើកដំបូងរបស់ខ្លួន​ក្នុងពូល​ B​ ប្រឆាំង​នឹងក្រុម ​U16 ហ្វិលីពីន​នៅម៉ោង៦និង៣០នាទី​យប់ថ្ងៃទី២៨ ​កក្កដា ២០១៥ ​នៅពហុកីឡដ្ឋានជាតិ​អូឡំាពិក​ ក្នុងរាជធានីភ្នំពេញ ។

ការប្រកួតបាល់ទាត់ពានរង្វាន់​ ​AFC BIDC U16​ Championship ​​ដែលមាន១១ប្រទេស​ចូលរួម​និងកម្ពុជា​ធ្វើជាម្ចាស់ផ្ទះក្នុងពូល​ B នាថ្ងៃនេះដែរ ក្រុម សិង្ហបូរី ​និង ត្រូវប្រកួតជាមួយក្រុមភូមា​ នៅម៉ោង៣និង៣០នាទីរសៀល ​នៅពហុកីឡដ្ឋាន​​ជាតិអូឡំាពិកផងដែរ ។ 

ដោយឡែកនៅក្នុង​ការ​ប្រកួត​ចាប់ផ្តើម​ដំបូងនៅក្នុងពូល​​ A នៅរសៀលថ្ងៃទី២៧​ ​កក្កដាម្សិលមិញ ​ក្រុមជម្រើសជាតិឡាវ​ ​បានយកឈ្នះ​ ថៃ ១-០ ​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ ​និង ក្រុមម៉ាឡេស៊ី ​ ​បានយកឈ្នះ​វៀតណាម​​ក្នុងលទ្ឋផល ​១-០ដូចគ្នា​នៅកីឡដ្ឋាន​កង​យោធពលខេមរភូមិន្ទ ​(ស្តាតចាស់) ។

នៅក្នុងពូលAនេះមាន​ ​៖ ថៃ វៀតណាម ​ឡាវ ម៉ាឡេស៊ី ​(ម្ចាស់ពានឆ្នាំទៅ) ​​ទីម័រខាងកើត ​និង ប្រ៊ុយណេ​​ ។ ចំណែកក្រុមជម្រើស​ជាតិ​កម្ពុជា​នៅក្នុងពូល B ដែលរួមមាន៖​ ​កម្ពុជា ហ្វីលីពីន​​ អូស្រ្តាលី សិង្ហបូរី​​ និង ប្រទេសមីយ៉ាន់ម៉ា​ (ភូមា) ​។ តើក្រុមកម្ពុជាអាច​យក៣ពិន្ទុពីហ្វីលីពីន​​នៅការប្រកួតលើកដំបូង​របស់​ខ្លួននាយប់នេះ​បានដែរឬទេ ? ។

សូមកុំភ្លេចទៅ​លើកទឹកចិត្តក្រុមកម្ពុជា​ដែលជាឈុតស៊ីហ្គេមឆ្នាំ២០២៣​ ដែលកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះរៀបចំ​ផងដែរ ៕