ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​​​កិន​​ម៉ូតូ​ដាច់​ជាពីរ សំណាងល្អម្ចាស់​រួចផុតពី​សេចក្តី​ស្លា.ប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ឌ្រី​ម​មួយ​គ្រឿង ត្រូវ​រថយន្ត​កុងតឺន័រ​កៀរ​ដួល​ហើយ​កិន​ដាច់​កង់​មុខ សំណាងល្អ​អ្នក​បើក​បាន​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួស​រលាត់​ដៃជើង ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ កក្កដា ២០១៥ ស្ថិត​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង មុខ​ផ្សា​រកា​ណា​ស៊ី​ធី ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក​នី​ស្សាន់​ឌី​សែ​ល ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-2817 ជា​ប្រភេទ​រថយន្ត​កុងតឺន័រ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ស្របគ្នា​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ស្វាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ 6276 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ម៉ៅ គា អាយុ​២៨​ឆ្នាំ ជា​ជាងសំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ ព្យាយាម​បើករ​ត់ទៅ​មុខ​បាន​១០០​ម៉ែត្រ ត្រូវ​ជន​រង​គ្រោះ​ងើប​រត់​ដេញ​តាម​ហើយ​មាន​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ស្ទាក់​រថយន្ត​ឈប់ ហើយ​អ្នកបើកបរ​គេចខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​ដោះស្រាយ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។