ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច ​AFC BIDC U16​ Championship ឡាវ​ ១ -ថៃ​ ០ ​និង ម៉ាឡេស៊ី ១-វៀតណាម ០

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ការប្រកួតបាល់ទាត់ពានរង្វាន់​ AFC BIDC U16 Championship ​ដែលមាន១១ប្រទេស​ចូលរួមនិងកម្ពុជា​ធ្វើជាម្ចាស់ផ្ទះនោះ សម្រាប់​

រាជធានីភ្នំពេញ ៖ ​ការប្រកួតបាល់ទាត់ពានរង្វាន់​ AFC BIDC U16 Championship ​ដែលមាន១១ប្រទេស​ចូលរួមនិងកម្ពុជា​ធ្វើជាម្ចាស់ផ្ទះនោះ សម្រាប់​ការ​ប្រកួតចាប់ផ្តើម​ដំបូងនៅក្នុងពូល​ A នៅរសៀលថ្ងៃទី២៧​ កក្កដា ២០១៥នេះ ​ក្រុមជម្រើសជាតិឡាវ ​បានយកឈ្នះ ថៃ ១-០ ​នៅពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ​និង ក្រុមម៉ាឡេស៊ី ​បានយកឈ្នះ​វៀតណាម​​ក្នុងលទ្ឋផល ១-០ដូចគ្នា​នៅកីឡដ្ឋានកង​យោធពលខេមរភូមិន្ទ ​(ស្តាតចាស់) ។

នៅក្នុងពូលAនេះមាន​ ៖ ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ​(ម្ចាស់ពានឆ្នាំទៅ) ​ទីម័រខាងកើត ​និង ប្រ៊ុយណេ​ ។ ចំណែកក្រុមជម្រើស​ជាតិកម្ពុជា​នៅក្នុងពូល B ដែលរួមមាន៖​ កម្ពុជា ហ្វីលីពីន​ អូស្រ្តាលី សិង្ហបូរី​ និង ប្រទេសមីយ៉ាន់ម៉ា​ (ភូមា) ។ ក្រុមកម្ពុជានឹង​ប្រកួតបើកឆាក​ប្រឆាំងនឹង​​ក្រុមហ្វីលីពីននៅម៉ោង​៦​និង​៣០នាទីយប់ថ្ងៃទី២៨​ កក្កដា  ​នៅពហុកីឡដ្ឋានជាតិអូឡាំពិក ​។ ដូច្នេះសូមកុំភ្លេច​ទៅជួយលើកទឹកចិត្ត​ក្រុមកម្ពុជានៅយប់ស្អែក ៕