ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រ​ញូង ​​រួម​នឹង​ថ្នាំ​ញៀន នៅស្រុក​ត្រពាំង​ប្រាសាទ

8 ឆ្នាំ មុន

​ខេត្ត​ឧត្តរមានជ័យ ៖ ​កម្លាំងសមត្ត​កិច្ច​ចម្រុះ​​តាម​ប្រមាញ់​រថយន្ត​​ដឹកឈើ​គ្រ​ញួ​ងមួយ​គ្រឿង​​ កាលពី​វេលា​ម៉ោង​​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ​កក្កដា ​២០១៥ ​ស្ថិត​នៅ​ចំណុច​ខាងលិច​រង្វង់​មូល​អូរ​ស្វាយ ក្នុងភូមិ​ចំបក់ ឃុំ​ផ្អាវ

​ខេត្ត​ឧត្តរមានជ័យ ៖ ​កម្លាំងសមត្ត​កិច្ច​ចម្រុះ​​តាម​ប្រមាញ់​រថយន្ត​​ដឹកឈើ​គ្រ​ញួ​ងមួយ​គ្រឿង​​ កាលពី​វេលា​ម៉ោង​​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ​កក្កដា ​២០១៥ ​ស្ថិត​នៅ​ចំណុច​ខាងលិច​រង្វង់​មូល​អូរ​ស្វាយ ក្នុងភូមិ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ​។

​មន្ត្រី​សមត្ថកិច្ច​ បាន​​ឲ្យ​ដឹង​ថា មុន​ពេល​ចុះ​​បង្ក្រាបរថយន្តម៉ាក​កាមរី​ឆ្លាម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២C-៥១២៩​ មួយ​គ្រឿង ផ្ទុក​​​ឈើ​គ្រ​ញួ​ង​ពេញ​នេះ​ យោង​ទៅ​តាម​បណ្តាញ​​សម្ងាត់​របស់​សមត្ថកិច្ច​ដែល​បាន​រាយការណ៍​​​ ​ទើប​​​កម្លាំងចម្រុះ​ចុះ​​​ពួនស្ទាក់ ​លុះ​មួយ​សន្ទុះ​ក្រោយមក ​ស្រាប់តែ​ឃើញ​រថយន្ត​​នោះមក​ដល់ ​​​សមត្ថ​កិច្ច​​បាន​​​ហៅឃាត់​ឱ្យ​ឈប់​ ​ប៉ុន្តែ​រថយន្ត​​នេះ​​មិន​ព្រម​ឈប់​​ ថែម​ទាំង​ព្យាយាម​បើក​រត់គេច ​។ ចំណែក​រថយន្ត​​​២​គ្រឿង​ទៀត​​ជា​រថយន្ត​បិទ​គូទ​រថយន្ត​ដឹក​គ្រញូង បើក​នៅ​ខាង​មុខ​១​គ្រឿង និង​​​ខាងក្រោយ​១​គ្រឿង ​​គឺ​​បើក​រេ​ពេញ​ផ្លូវ​ដើម្បី​​រំខាន​មិន​ឲ្យ​រថយន្ត​សមត្ថកិច្ច​​​ឃាត់​រថយន្ត​ដឹកឈើ​នោះ​​​បាន ។​

​ទោះ​បីជា​យ៉ាង​ណា​ក្តី​ ​​​រថយន្ត​សមត្ថកិច្ច​​​ត្រូវ​តែ​បង្ខំ​ចិត្ត​​​បើក​ជែង​​រថយន្ត​ដែល​កាង​រថយន្ត​ដឹកឈើ​នោះឱ្យបាន ​​ប៉ុន្តែត្រូវ​រថយន្ត​ដែល​កាង​ឈើ​ខោក​រថយន្ត​សមត្ថកិច្ច​ឲ្យ​​ក្រពឹត ខូចខាត​យ៉ាងដំណំ​ ទើប​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​គ្រ​ញួ​ង​ និង​​អ្នក​​បើក​បាន​ម្នាក់​​ ឈ្មោះ​ វណ្ណ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​​ ។ ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​​ក៏​​​ធ្វើការ​​​ឆែកឆេ​រក្នុង​រថយន្ត​​​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់ ​ប្រភេទ​ម៉ា​ទឹកកក ​រួម​ទាំង​ប្រដាប់​សេព​គ្រឿងញៀន​ផង​ដែរ ។​ ចំណែក​រថយន្ត​២គ្រឿង​​ដែល​កាង​រថយន្ត​ដឹក​​ឈើ​គ្រញូង​បាន​​បើក​​​រត់​គេច​បាត់​ស្រមោល ។​

​រថយន្ត​​​ដឹក​ឈើ​គ្រញូង ​​និង​វត្ថុ​​តាង ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ចាត់ការ​​​តាម​ផ្លូវច្បាប់ ៕​