ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យយកព្រះនាមព្រះមហាក្សត្រមកលេងសើច

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់រាជវង្ស អ្នកនយោបាយនិងប្រជាពលរដ្ឋកុំយកព្រះនាម​ព្រះមហាក្សត្រ​​មកធ្វើជាល្បែងលេងសើចក្នុងបញ្ហាជាតិ ។

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់រាជវង្ស អ្នកនយោបាយនិងប្រជាពលរដ្ឋកុំយកព្រះនាម​ព្រះមហាក្សត្រ​​មកធ្វើជាល្បែងលេងសើចក្នុងបញ្ហាជាតិ ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវនៅប៉ុន្មាននាទីមុននេះ បានធ្វើឡើងក្នុងពិធីចម្រើនព្រះជន្មសម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នន្ទ ង៉ែត គម្រប់៩១ ព្រះវស្សា នៅវត្តបុទុម ។ ក្នុងឱកាសនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីក៍បានផ្តំាទៅសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កុំជឿមនុស្សមួយចំនួនតូច ហើយក៍បញ្ជាក់ថា រាជានិយមមិនមែនរបស់បុគ្គលណាមួយនោះទេ ជារបស់ជាតិនិងប្រជាពលរដ្ឋទំាងមូល ។

ជាការកត់សម្គាល់ការអំពាវនាវនិងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៧ កក្កដា ២០១៥នេះ ក៍បានធ្វើឡើងបន្ទាប់ពីសម្តេច​ក្រុមព្រះ​បានត្រូវប្រព័ន្ឋ​ផ្សព្វផ្សាយមួយចំនួននៅក្នុងស្រុកស្រង់បន្ទូលព្រះអង្គ ដោយព្រះអង្គបានស្នើឲ្យរាជរដ្ឋាភិបាល​ពន្យារពេលការបោះបង្គោល​ព្រំដែន​ខណៈ​ព្រះមហាក្សត្រគ្រោងនឹងកោះហៅមេដឹកនំាគណបក្សនយោបាយធំៗពិភាក្សាពីបញ្ហាព្រំដែននោះ ។

ដោយឡែកបន្ទូលរបស់​សម្តេចក្រុមព្រះខាងលើនេះ ​ក៍ត្រូវបានក្រសួងព្រះបរមរាជវំាង​នៅថ្ងៃចន្ទនេះ​បានចេញសេចក្តីថ្លែងការណ៍​ច្រានចោលផងដែរ ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕