ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​​​ចុះ​រៀបចំសណ្តាប់ធ្នាប់​សា​ធារ​ណៈនៅទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត

8 ឆ្នាំ មុន

​ក្រុង​ប៉ោយ​ប៉ែ​ត ៖ សមត្ថកិច្ច​ប៉ូលិស​​ផ្នែក​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារ​ណៈនៅ​​​ទីប្រជុំជន​ចំណុច​​ច្រក​​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែ​ត និង​តាម​ដងផ្លូវ​ជាតិ​លេខ​៥

​ក្រុង​ប៉ោយ​ប៉ែ​ត ៖ សមត្ថកិច្ច​ប៉ូលិស​​ផ្នែក​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សា​ធារ​ណៈនៅ​​​ទីប្រជុំជន​ចំណុច​​ច្រក​​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែ​ត និង​តាម​ដងផ្លូវ​ជាតិ​លេខ​៥ រហូត​ដល់​ផ្លូវកែង​ទល់មុខ​ធនាគារ​អេ​ស៊ី​លី​ដា ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។​

លោក​អនុសេនីយ៍ឯក ​សៅ សា​រឿ​ន នាយ​ផ្នែក​​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែត​ បាន​ឲ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​ពី​ លោក​វរសេនីយ៍ត្រី​ អ៊ុំ សុផល អធិការ​នគរ​បាល​​​ក្រុង និង​លោក​ឧត្តមសេនីយ៍ត្រី​ អាត់ ខែ​ម ស្នងការ​នគរ​បាល​​ខេត្ត​ ទើប​កម្លាំង​សមត្ថកិច្ច​​របស់​លោក ចុះ​​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សា​ធារ​ណៈ និងធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ រួម​ទាំងក្រុម​អ្នក​រត់​តាក់​ស៊ីគ្រប់​ប្រភេទ​ ​ត្រូវ​​​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​បាន​កំណត់​ ។

លោក​អនុសេនីយ៍ឯក ​បាន​បន្ត​​ថា ​ការ​រៀបចំ​សណ្តាប់ធ្នាប់​​​​ខាង​លើ​​ ​​ដើម្បី​​​​ឱ្យ​​មាន​​សោភ័ណ​ភាពល្អ​​​ ​​​​ងាយស្រួល​ដល់​ភ្ញៀវ​ទេស​ចរ​​ជាតិនិង​អន្តរ​ជាតិ​​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ចៀសវៀង​​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ​៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​