ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រំាមិនបាននឹងលោក​ ឱក សុផាន​ អតីតសមាជិកអភិវឌ្ឍន៍​កសិកម្មជាតិ​យកដីចំណីផ្លូវធ្វើ​កម្មសិទ្ឋិអ្នក​ភូមិលើកគ្នាតវ៉ានៅសាលាក្រុងប៉ោយប៉ែត

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ​៖ ប្រជាពលរដ្ឋប្រមាណ៣០នាក់​ រស់នៅក្នុងភូមិបាលិលេយ្យ២​ (ចំណុចឡធ្យូង)​ សង្កាត់និងក្រុងប៉ោយប៉ែត ​បានលើកគ្នាទៅតវ៉ានៅ​

ខេត្តបន្ទាយមានជ័យ ​៖ ប្រជាពលរដ្ឋប្រមាណ៣០នាក់​ រស់នៅក្នុងភូមិបាលិលេយ្យ២​ (ចំណុចឡធ្យូង)​ សង្កាត់និងក្រុងប៉ោយប៉ែត ​បានលើកគ្នាទៅតវ៉ានៅ​មុខ​សាលាក្រុងប៉ោយប៉ែត ​ទាមទារឲ្យលោក ​ឱក សុផាន ​អតីតសមាជិកអភិវឌ្ឍន៍​កសិកម្មជាតិបញ្ឈប់ការ​សាងសង់យកដី​ចំណីផ្លូវសាធារណៈធ្វើជាកម្ម​សិទ្ឋិ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ នៅពេលនៅពេលនេះ ​អភិបាលរងក្រុងប៉ោយប៉ែត ​លោក ម៉ែន សោភ័ណ្ឌ បានចេញមកសម្របសម្រួល​ ប៉ុន្តែក្រុមអ្នកភូមិមិនព្រម​ ដោយអះអាងថា ​ការតវ៉ាជាច្រើនដងមកហើយ ​នៅតែពុំមាន​ដំណោះស្រាយ ។

ចំណែកខាងអាជ្ញាធរ​បានលើកឡើងដែរថា សំណុំរឿងនេះកំពុងស្ថិត​ក្នុងនីតិវិធីរបស់តុលាការគឺ​ផុតពីដៃអាជ្ញាធរហើយ​ ដោយសារភាគី​លោក ឱក សុផាន ដាក់ពាក្យប្តឹង។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕