ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​លោក​នាយ​ឧត្តម​សេនីយ៍​ នាង ផាត ត្រូវ​ម៉ូតូ​មួយ​គ្រឿង​​បើក​បុក​​ក្រពឹត​​អស់​មួយ​ចំហៀង​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​​ទំនើប​ម៉ាក​​ឡង់​គ្រី​ស្ស័រ​​ប្រា​ដូ​មួយ​គ្រឿង​​របស់​​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត ជា​មន្ត្រីជាន់​ខ្ពស់​របស់​ក្រសួងការពារ​ជាតិ បាន​រង​នូវ​ការ​ខូចខាត​ក្រ​ពឹត​អស់​មួយ​ចំហៀង​​យ៉ាងដំណំ​ ខណៈ​ពេល​ដែល​អ្នកបើកបរ​​របស់​លោក​​បើក​បត់​​នៅ​ចំណុច​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ ហើយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​​ក្នុង​ល្បឿន​យ៉ាង​លឿន​​បើក​មក​បុក​តែ​ម្តង​

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​​ទំនើប​ម៉ាក​​ឡង់​គ្រី​ស្ស័រ​​ប្រា​ដូ​មួយ​គ្រឿង​​របស់​​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត ជា​មន្ត្រីជាន់​ខ្ពស់​របស់​ក្រសួងការពារ​ជាតិ បាន​រង​នូវ​ការ​ខូចខាត​ក្រ​ពឹត​អស់​មួយ​ចំហៀង​​យ៉ាងដំណំ​ ខណៈ​ពេល​ដែល​អ្នកបើកបរ​​របស់​លោក​​បើក​បត់​​នៅ​ចំណុច​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ ហើយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​​ក្នុង​ល្បឿន​យ៉ាង​លឿន​​បើក​មក​បុក​តែ​ម្តង​នោះ​ ។​

ហេតុ​ការណ៍​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃ​ថ្ងៃ​ទី​២៧ ​កក្កដា ​២០១៥ ស្ថិតនៅ​ខាង​មុខក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន ​និង​យុវ​នី​តិ​សម្បា​ទាផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​ ។

តាម​​ប្រ​ភព​ឱ្យ​​ដឹង​​ថា រថយន្ត​ស៊េរី​ទំនើប​​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​ប្រា​ដូ ព​ណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២X-​១៩៥៩ បើកបរ​ដោយ​​អ្នកបើកបរ​ម្នាក់ ​បាន​រង​ការ​ខូចខាត​ក្រ​ពឹត​អស់​មួយ​​ចំហៀង​ខាងឆ្វេង ខណៈ​ដែល​បត់​​ត្រឡប់​ក្រោយ​នៅ​ចំណុច​​របាំង​ថ្ម​ពុំ​ចែក​ទ្រូ​វ​​ផ្លូវ ហើយ​ត្រូវ​ម៉ូតូ​ម៉ាក​​វ៉េវ ព​ណ៌.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​១CU-២១៥៦ ដែល​បើកបរ​ដោយ​យុវជន​ម្នាក់​បើក​មក​បុក​នោះ​។

​តាម​ប្រភព​ដដែល​​បាន​ប្រាប់​បន្ត​​ទៀត​​ថា មុន​ពេល​កើតហេតុ​ទាំង​រថយន្ត ​និង​ម៉ូតូ​គឺ​បើកបរ​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង​​ស្រប​ទិស​គ្នា លុះ​ដល់​កន្លែង​កើតហេតុ​ អ្នកបើកបរ​រថយន្ត​របស់​លោកនាយ​ឧត្តមសេនីយ៍​ ក៏​បាន​បើក​បត់​ឆ្វេង​ត្រឡប់​​ទៅ​ក្រោយ​វិញ​នៅ​ចំណុច​ក្បាល​​រនាំង​ថ្ម​ពុំ​ចែក​ទ្រូងផ្លូវ​ដែល​មាន​ស្លាក​សញ្ញា​អាច​បត់​បាន ហើយ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​នោះ​ បើក​មក​បុក​ពេញ​ទំហឹង​​តែ​ម្តង បណ្តាលឱ្យ​​រថយន្ត​រង​ការ​ខូចខាត​ក្រ​ពឹត​អស់​មួយ​ចំហៀង ចំណែកឯ​យុវជន​រូប​នោះ​រង​របួស​បែក​ច្រមុះ​ និង​ម៉ូតូ​រង​ការ​ខូចខាត​បន្តិច​ប​ន្ទួ​ច​ ។​

ក្រោយ​ពេល​កើតហេតុ​ លោកនាយ​ឧត្តមសេនីយ៍​នាង ផាត ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ទៀត​មក​​ទទួលយក​ដោយសារ​តែ​លោក​មាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បំពេញ​បន្ត នៅ​សល់​តែ​អ្នកបើកបរ​របស់​លោក​ និង​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​ទុក​អោយ​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​ ដើម្បី​រក​ខុស​ត្រូវ​។

​គេ​បានឃើញ​មាន​​វត្តមាន​របស់​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ជា​ច្រើន​នាក់​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ធ្វើការ​វាស់វែង​បញ្ជូន​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត​ផង​ដែ ។